Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១ និងលើកទី២១ នៅប្រទេសកម្ពុជា ក្នងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១ និងលើកទី២១ នៅប្រទេសកម្ពុជា ក្នងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)៖  ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ព្រីម រដ្ឋា អភិបាលរងកំពង់ធំ អញ្ចើញជាអធិបតី ក្នុងពិធីពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១ និងលើកទី២១ នៅប្រទេសកម្ពុជា ក្រោមប្រធានបទ ការការពារសិទ្ធិ និងតម្រង់ទិសអនាគត ជនជាតិដើមភាគតិច ក្នុងបរិបទបរិវត្តកម្មឌីជីថល នៅភូមិកូនត្នោត (បរិវេណអាស្រមអរិយសមាធិកូនត្នោត) ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងពិធីនោះក៏មានការចូលរួមពី លោកស្រី នួន មុនីចន្ថា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយិការងទីចាត់ការអន្តរវិស័យ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍នានា អង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បងប្អូនជនជាតិដើមភាគតិច និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ។

ជាមួយគ្នានោះឯកឧត្តម ព្រីម រដ្ឋា លើកឡើងថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ក្នុងទឹកដីនៃស្រុកកំពង់ស្វាយ ក្រោមប្រធានបទ ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិច ក្នុងបរិបទបរិវត្តកម្មឌីជីថល គឺពិតជាមានសារៈសំខាន់ណាស់ក្នុង ការចូលរួមចំណែកអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងភាសាដ៏ល្អផូផង់របស់បងប្អូនជនជាតិដើមភាគតិច ដោយផ្តល់ឱកាស និងលើកសិទ្ធិសេរីភាព សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងផ្នែកប្រពៃណី និងខាងបច្ចេកវិទ្យាសាស្រ្តឌីជីថល ក្នុងការបញ្ចេញមតិយោបល់ ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យ លុបបំបាត់ទាំងស្រុងចំពោះការរើសអើងក្នុងសង្គម កាត់បន្ថយភាពក្រីក្រ ក៏ដូចជាលើកកម្ពស់ អភិបាលកិច្ចល្អ ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០១៩-២០៣០ គឺការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

ឯកឧត្តមបានបន្តថា យុវជនជនជាតិដើមភាគតិច ត្រូវបន្តអភិវឌ្ឍន៍ខ្លួនពេញមួយជីវិត ទាំងចំណេះដឹង វិទ្យាសាស្ត្រ និងចំណេះដឹងប្រពៃណី ដើម្បីដើរទាន់សកលភាវូបនីយកម្ម បច្ចេកវិទ្យាឌីជីថល ក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ចំណេះដឹងប្រពៃណីជនជាតិដើមភាគតិចប្រកបដោយចីរភាពបាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ិន ចន្ថា បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ ដែលសម្រេចបានទាក់ទងនឹងការលើកកម្ពស់ ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ព្រមទាំងបង្ហាញពីស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច នៅក្នុងខេត្តកំពង់ធំ ដែលមានភាពរីកចម្រើន និងកាន់តែប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ ទន្ទឹមនេះ បងប្អូនជនជាតិដើមភាគតិច ទទួលបាននូវការការពារ និងលើកតម្កើងសិទ្ធិសេរីភាព ក៏ដូចជាបន្តថែរក្សាបាននូវអត្តសញ្ញាណ ទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងការប្រើភាសានិយាយបានផងដែរ។

ឯកឧត្តម បានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុក ដាក់យ៉ាងខ្លាំងចំពោះការងារអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ហើយក្រសួងនឹងបន្តខិតខំបន្ថែមទៀត ក្នុងការថែរក្សាឱ្យគង់វង្សនូវទំនៀមទម្លាប់ប្រពៃណីរបស់ពួកគាត់ឱ្យបានស្ថិតស្ថេរយូរអង្វែង ក្រោមពាក្យស្លោក ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស។ ជាងនេះទៅទៀត ក្រសួងអភិវឌ្ឍន៍ជនបទនឹងបន្តពង្រឹង លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច តាមរយៈការរៀបចំ និងអភិវឌ្ឍន៍សហគមន៍ជនជាតិដើមភាគតិច ឱ្យក្លាយជាភូមិគំរូ ដោយផ្អែកលើសក្តានុពលផ្នែកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ស្របតាម យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងសហការ បន្ថែមទៀត តាមរយៈការអនុវត្តសកម្មភាពស្របតាមគោលនយោបាយច្បាប់ និងអនុក្រឹត្យ ក៏ដូចជាឯកសារ គតិយុត្តពាក់ព័ន្ធផ្សេងៗ ព្រមទាំងគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ក្នុងគោលបំណងចូលរួម ចំណែកអនុវត្តន៍ការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains