Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

យុទ្ធនាការផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចមុខសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ

យុទ្ធនាការផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចមុខសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ

(កំពង់ធំ) ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា  ឆ្នាំ២០២៥នេះ 
ក្រុមប្រតិបត្តសាខា រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ សហការជាមួយមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត  ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តបានចុះយុទ្ធនាការផ្សព្វផ្សាយ.ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចមុខសាលាស្រុកបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះលោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបង្ហាញពីគោលបំណងនៅក្នុងយុទ្ធនាការនេះក្រុមការងារបានអប់រំផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ដោយពុំមានពាក់មួកសុវត្ថិភាពអ្នកបើកបររថយន្តដោយពុំបានដាក់ខ្សែក្រវ៉ាត់ និងពុំមានភ្លើងស្តុបត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ព្រមទាំងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមឆ្លើយសំណួរឱ្យបានត្រឹមត្រូវនិងទទួលបានមួកសុវត្ថិភាពចំនួន០១សរុបចំនួន៤០មួក និងអ្នកចូលរួមក្នុងការផ្សព្វផ្សាយសរុបចំនួន៧៣នាក់ ស្រីចំនួន៤៩នាក់។
 
ថ្លែងនៅក្នុងកម្មវិធីនេះផងដែរលោក ឃុន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានលើកឡើងថាកាកបាទក្រហមកម្ពុជា តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបទៅនឹងផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាសូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា តាមតែអាចធ្វើទៅបាន។  គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសម្លាប់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ។
ចុងក្រោយលោកអភិបាលស្រុកបានផ្ដាំផ្ញើប្រជាពលរដ្ឋនិងអ្នកចូលរួមទាំងអស់ ក្នុងឱកាស៊បុណ្យភ្ជំ ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ សូមឱ្យប្រជាពលរដ្ឋទាំងអស់សុំធ្វើដំណើរប្រកបដោយសុវត្ថិភាពគោរពច្បាប់ចរាចរណ៍ មិនមានការបើកបរដោយវ៉ា និងប្រចែងគ្នា ក្នុងស្ថានណាមួយដើម្បីកាត់បន្ថយការគ្រោះថ្នាក់ និងការស្លាប់បាត់បងជីវិត។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យនិងតែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains