Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលក្រុងស្ទឹងសែន អញ្ជើញក្នុងពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង៨៦០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតនៅភូមិក្តី និងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ

លោកអភិបាលក្រុងស្ទឹងសែន អញ្ជើញក្នុងពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង៨៦០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតនៅភូមិក្តី និងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ 

(កំពង់ធំ)÷ លោក ឡង គីសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន លោក ស៊ុន រដ្ឋ នាយករងទីចាត់ការផែនការវិនិយោគខេត្តកំពង់ធំ និងលោក ផៃ ឈុនអេង ចៅសង្កាត់ព្រៃតាហ៊ូ បានអញ្ជើញក្នុងកម្មវិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង៨៦០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតនៅភូមិក្តី និងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងពិធីនេះផងដែរលោក ផៃ ឈុនអេង ចៅសង្កាត់ព្រៃតាហ៊ូ បានលើកឡើងថានៅពេលដែលស្រោមសំបុត្រសំណើដេញថ្លៃទាំងអស់ ត្រូវបានប្រគល់ឱ្យទៅស្មៀន ប្រកាសអំពីគោលការណ៍សំខាន់ៗនៃការដេញថ្លៃមួយចំនួនស្រោមសំបុត្រសំណើ ដេញថ្លៃ នឹងបើកជាសាធារណៈ។ 
សំណើដេញថ្លៃដែលឈ្នះ គឺជាសំណើដេញថ្លៃដែលមានសុពលភាព និងបានដាក់តម្លៃដេញថ្លៃទាបជាងគេបំផុត។
អ្នកដេញថ្លៃដែលឈ្នះមានកាតព្វកិច្ចទទួលយកកិច្ចសន្យា  ក្នុងករណីមិនព្រមទទួលយកកិច្ចសន្យា អ្នកដេញថ្លៃឈ្នះនោះនឹងមិនត្រូវបានអនុញ្ញាតឱ្យដាក់ សំណើដេញថ្លៃគម្រោងឃុំ/សង្កាត់ទៀតឡើយ ហើយប្រាក់កក់ធានាការដេញថ្លៃរបស់អ្នកដេញថ្លៃនោះ នឹងត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិការដ្ឋ ។

លោក ស៊ុន រដ្ឋ នាយករងទីចាត់ការផែនការវិនិយោគខេត្តកំពង់ធំ បានបញ្ជាក់ថា តម្លៃដាក់ដេញថ្លៃនៃសំណើដេញថ្លៃដែលមានសុពលភាពទាំងអស់ មានសុពលភាពរយៈពេល៤៥ថ្ងៃ ចាប់ពីកាលបរិច្ឆេទនៃការប្រជុំបើកសំណើដេញថ្លៃ។ បើអ្នកដេញថ្លៃដែលបានឈ្នះក្នុងការដេញថ្លៃមិនព្រមទទួលយកកិច្ចសន្យា អ្នកដេញថ្លៃដែលបានដាក់ដេញថ្លៃទាបជាងគេបន្ទាប់ និងមានលក្ខណៈប្រកួតប្រជែង និងសមស្របអាចត្រូវបានពិចារណាក្នុងការផ្តល់កិច្ចសន្យានៅក្នុងអ្នកដេញថ្លៃឈ្នះដែលត្រូវចុះកិច្ចសន្យាជាមួយឃុំ/សង្កាត់ ដើម្បីអនុវត្តកិច្ចសន្យា រយៈពេល៤៥ថ្ងៃនោះ។

លោក ឡង គីសឹង បានលើកឡើងថា អ្នកដេញថ្លៃដែលឈ្នះត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមគំនូសប្លង់ សេចក្តីលម្អិត បច្ចេកទេស និងល័ក្ខខ័ណ្ឌនៃកិច្ចសន្យា។ ក្នុងករណីកិច្ចសន្យាត្រូវបានបញ្ឈប់មុនកាលកំណត់ ដោយសារតែអ្នកទទួលការ អ្នកផ្តល់សេវាកម្ម ឬអ្នកផ្គត់ផ្គង់ទំនិញ មិនអនុវត្តតាមល័ក្ខខ័ណ្ឌនៃកិច្ចសន្យានោះអ្នកទទួលការ អ្នកផ្តល់សេវាកម្ម អ្នកផ្គត់ផ្គង់ទំនិញនោះនឹងមិនទទួលបានការទូទាត់ឡើយ ហើយប្រាក់កក់នានា ការអនុវត្តនឹងត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិការដ្ឋ។ ចំពោះកិច្ចសន្យាសាង សង់ អ្នកទទួលការមានកាតព្វកិច្ចថែទាំលទ្ធផលកិច្ចសន្យាក្នុងរយៈពេល៦ខែ បន្ទាប់ពីបញ្ចប់ការសាងសង់ បើមិនដូច្នេះទេថវិកា១០% សម្រាប់ការទូទាត់ចុងក្រោយនឹងមិនត្រូវបានទូទាត់ឡើយ ។

ជាចុងក្រោយលោក ឡង គីសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន បានបន្ថែមទៀតថា អ្នកដេញថ្លៃត្រូវចុះហត្ថលេខានៅលើសេចក្តីប្រកាសស្តីពីក្រមសីលធម៌ មិនក្លែងបន្លំ និងការមិនប្រព្រឹត្តិអំពើពុករលួយ ដើម្បីបញ្ជាក់ថា ខ្លួននឹងទទួលយក និងគោរពតាមសេចក្តីប្រកាសនេះ។ នេះគឺជាកាតព្វកិច្ចរបស់ប្រធានគណៈកម្មការលទ្ធកម្ម ដែលត្រូវធ្វើការប្រកាសបើកការដេញថ្លៃជាផ្លូវការ ប្រសិនបើប្រធានគណៈកម្មការលទ្ធកម្មមិនបានធ្វើការប្រកាសនេះទេ នោះការប្រជុំដេញថ្លៃគ្មានសុពលភាពទេ។

សូមបញ្ជាក់ផងដែរថា ពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង៨៦០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតនៅភូមិក្តី និងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានទៅលើក្រុមហ៊ុន លី ខេមរៈ ឈ្មោះ ហ៊ឹម ប៊ុនណាត  តម្លៃដាក់ដេញថ្លៃនៅពេលបើកសំណើដេញថ្លៃមានទឹកប្រាក់ចំនួន១៧.០០៥.០០០រៀល។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប៊។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV