ប្រធានអនុសាខាកាកបាទក្រហមស្រុកតាំងគោក និងសហការី បាននាំយកកំណោយ មនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ទៅចុះសួរសុខទុក្ខគ្រួសារដែលរងគ្រោះដោយខ្យល់លន្រ្តាក់២គ្រួសារនៅក្នុងភូមិសិរីសាមគ្គីកណ្តាល ឃុំស្រឡៅ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត ប្រធានអនុសាខាកាកបាទក្រហមស្រុកតាំងគោក និងសហការី បាននាំយកកំណោយ មនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទៅចុះសួរសុខទុក្ខគ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២:៣០នាទី នៅក្នុងភូមិសិរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជាមួយគ្នានេះលោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា គ្រួសារតែរងគ្រោះដោយខ្យល់កន្ត្រាក់គឺបណ្តាលខូចខាតផ្ទះសម្បែងចំនួន០២ខ្នងដែលមានម្ចាស់ផ្ទះឈ្មោះ ÷ ១.ឈ្មោះ ជា សុភ័ស ទំហំផ្ទះ៦ម៉ែត្រ គុណនឹង ៧ ម៉ែត្រ ស្ថានភាពខូចខាត របើកដំបូលទាំងស្រុង(១០០%)។ ២. ឈ្មោះ ពុំ ច្រិប
ទំហំផ្ទះ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ ខូចខាតអស់ទាំងស្រុង។
នាឱកាសនោះផងដែរលោក ហាក់ ម៉ុងហួត ប្រធានអនុសាខាកាកបាទក្រហមស្រុកតាំងគោក ក៍បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលជានិច្ចកាលសម្ដេច និងឯកឧត្តម តែងតែគិតដល់សុខទុក្ខប្រជា
ពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
សូមបញ្ជាក់ផងដែរថា គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចកាតផ្ទះអស់ទាំងស្រុង ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទាំងគោក ដោយក្នុងមួយ១គ្រួសារទទួលបាននូវ÷ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០២យួរ ទឹកត្រី០១យួរ ទឹកស៉ីអ៉ីវ០១យួរ ទឹក០៦យួរ តង់០១ និងថវិកា១០ម៉ឺនរៀល ក្នុងនោះរដ្ឋបាលឃុំស្រឡៅឧបត្ថម្ភ៥ម៉ឺនរៀលផងដែរ។ អត្ថបទ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក










![]()
