នៅរដូវបិទឡូនេសាទ កម្លាំងជំនាញចម្រុះនៅតែបន្តចុះប្រតិបត្តិការ និងទប់ស្កាត់ បង្ក្រាបទល្មើសនេសាទបឹងទន្លេសាប និងចាក់ប្រលែងកូនត្រីចម្រុះចូលក្នុងទន្លេវិញ
(កំពង់ធំ)÷ លោកវីរៈសេនីយ៍ទោ ទិត ចាន់នាយរងសេនាធិការតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤)បានរួមសហការជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចចុងតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួននក្រទ្បាញឹកចំនួន០៣របាំងប្រវែង៦០០ម៉ែត្រ ឡុកចំនួន៦គ្រឿងលប/លូចំនួន៦មាត់ បង្គោលចំនួន៣០០ដើម ចាក់ព្រលែងកូនត្រីចម្រុះទំងន់១២គីឡូក្រាម ចូលទន្លេវិញ។ ប្រើប្រាស់ជាមធ្យោបាយកាណូតចំនួន២គ្រឿង។ប្រេងសាំងចំនួន៣០លីត្រ។
ចំណែកឯលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ត្រឡកជក់ (ដងស្ទឹងស្ទោង) ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្រុមជំនាញបានចុះដល់គោលដៅផ្ទាល់ បានរកឃើញជាលទ្ឋផលអនុវត្តបាន(០១ករណី)បានរុះរើ កាប់បំផ្លាញចោលវត្ថុតាង ឧបករណ៍នេសាទ ខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែង រួមមាន÷ របាំងស្បៃមុងចំនួន១៣របាំងប្រវែង៦០០ម៉ែត្រ ឡុកស្បៃមុងចំនួន១៣គ្រឿង លូស្បៃមុងចំនួន២៤មាត់
បង្គោលឈើចំនួន៧៥០ដើម ចាក់លែងត្រីចម្រុះចំនួន១០ គីឡូក្រាម។ ប្រើប្រាស់មធ្យោបាយកាណូតចំនួន៣គ្រឿង
ប្រើប្រាស់ប្រេងសាំងចំនួន៧០លីត្រផងដែរ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។