Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាប្រាសាទបល្ល័ង្ក អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅឃុំផាន់ញើម

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាប្រាសាទបល្ល័ង្ក អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅឃុំផាន់ញើម

(កំពង់ធំ)៖ លោក ឈួន រ៉ា  ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក និងលោក សេង សំអាង អភិបាលរងស្រុកប្រាសាទបល្ល័ង្ក នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ។

លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក វេទិកា ផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមានគោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទី/ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលស្រុកទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលស្រុក យកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានភូមិ/ឃុំឱ្យកាន់តែល្អប្រសើរឡើង។
   
លោកប្រធានក្រុមប្រឹក្សាស្រុក បានលើកឡើងថា៖ ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋមានចម្ងល់ ឬយោបល់ ត្រូវលើកដៃ ឬសរសេរលើក្រដាស ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ សូមមេត្តាលើកឡើងនៅបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈសេវាតម្រូវការ និងសេវាសំណូមពរ។

ជាមួយការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុកមានសំណូមពរ និងបញ្ហាប្រឈមចំនួន១៤សំណួរដូចជា៖ បញ្ហាបរិស្ថាន បញ្ហាបម្រើសេវាសាធារណៈ ទឹកស្អាត អំពូលភ្លើងសូឡា ផ្លូវបេតុង ប្រព័ន្ធលូរំដោះទឹក ទំនាស់់ដីធ្លី ។ល។

ក្នុងនោះលោក សេងសំអាងមានប្រសាសន៍សង្កត់ធ្ងន់ថា៖ សូមថ្នាក់ដឹកនាំការិយាល័យជំនាញពាក់ពន្ធ័ជុំវិញស្រុក និងលោកមេឃុំ  ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
  
ឆ្លើយតប និងបញ្ហាសំណើ សំណូមពរខាងលើលោក អភិបាលរងស្រុក បានសន្យាថា និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសក្នុងនាមរដ្ឋបាលស្រុកលោកនឹងបន្តធ្វើឱ្យដូចជាភ្លៀងរលឹម មិនអាចដកដៃបានទេ ទោះជាយ៉ាងណាលោកក៏បានសំណូមពរឱ្យមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ដើម្បីសុខភាពកូនចៅផង សុខសុវត្ថិភាពក្នុងមូលដ្ឋានផង និងដើម្បីចូលរួមចំណែកដល់បរិស្ថានសង្គម ក្នុងមូលដ្ឋានផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains