Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សិក្ខាសាលាផ្សព្វផ្សាយផែនការជាតិ និងគោលនយោបាយពិការភាព ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព

សិក្ខាសាលាផ្សព្វផ្សាយផែនការជាតិ និងគោលនយោបាយពិការភាព ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ គោលនយោបាយ ផែនការជាតិ និងបទបញ្ជានានា ពាក់ព័ន្ធនឹងវិស័យពិការភាព ក្រោមអធិបតីភាព ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករង នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលក្រុង-ស្រុកទាំង៩ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជុំវិញខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសិទ្ធិ និងសុខុមាលភាពរបស់ជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព។ ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្តគោលនយោបាយបរិយាបន្ន និងធានាឱ្យជនមានពិការភាពទទួលបានសិទ្ធិ ឱកាស និងការចូលរួមស្មើភាពក្នុងសង្គម។

ថ្លែងក្នុងសិក្ខាសាលា ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព តាមរយៈកម្មវិធីកាត់បន្ថយភាពក្រីក្រ បង្កើនឱកាសការងារ និងជំរុញការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏ផ្តោតលើការផ្តល់សេវាសុខភាពប្រកបដោយគុណភាព ការស្តារលទ្ធភាពពលកម្ម និងការពង្រឹងកិច្ចការពារផ្នែកយុត្តិធម៌ ដើម្បីទប់ស្កាត់ការរើសអើង ការរំលោភបំពាន និងការកេងប្រវ័ញ្ចលើជនមានពិការភាព ស្របតាមគោលការណ៍បរិយាបន្ន និងសិទ្ធិស្មើភាពក្នុងសង្គម។

ឯកឧត្តម ជា ប៊ុនហេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាពជាការងារអាទិភាពមួយ ដោយដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយជាតិ តាមរយៈការពង្រឹងកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិជនមានពិការភាព។ ឯកឧត្តមបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំឡើងជាមូលដ្ឋានសម្រាប់ការអនុវត្ត តាមដាន និងវាយតម្លៃការងារ ដើម្បីធានាប្រសិទ្ធភាពក្នុងការលើកកម្ពស់សុខុមាលភាពជនមានពិការភាព។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យសិក្ខាកាម និងភាគីពាក់ព័ន្ធ បង្កើនការយល់ដឹង និងសមត្ថភាពអនុវត្តផែនការយុទ្ធសាស្ត្រជាតិ និងបទដ្ឋានបច្ចេកទេសនានា ព្រមទាំងបន្តផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ ដើម្បីជំរុញការចូលរួមអនុវត្តការងារពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាសិទ្ធិ សមភាព និងផលប្រយោជន៍របស់ជនមានពិការភាព៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV