មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំធ្វើវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ការពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ នៅស្រុកប្រាសាទសំបូរ
(កំពង់ធំ)÷ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត អជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រនិងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងសហគមន៍ នៅវត្តសិរីមង្គល (ហៅវត្តកំពង់ជ្វា)ភូមិកំពង់ជ្វាឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
កម្មធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឃឹង នុភាព តំណាងរាស្រ្តកំពង់ធំ លោកស្រី ឡេង មោនីផា អនុប្រធាននាយកដ្ឋានស្រី្ត និងសុខភាព នៃក្រសួងកិច្ចការនារី លោក ម៉ាន់ សារ៉ាត់អភិបាលរងស្រុកប្រាសាទសំបូរ
លោកស្រី ស៊ូ ផារិន អនុប្រធានមន្ឋីរកិច្ចការនារីខេត្តកំពង់ធំ លោកស្រី ហួត ប៉ិចមកពីអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខត្តកំពង់ធំ លោកស្រី គង់ សុភី មកពីការិយាល័យសង្គមកិច្ចសុខមាលភាពសង្គម ស្រុកប្រាសាទសំបូរ លោក ជា ថា មេឃុំគោល ក្នុងគោលបំណង ផ្តល់ចំណេះដឹង ស្តីពីយេនឌ័រនិងសុខភាពភ្នែក ដល់ប្រជាពលរដ្ឋនៅសហគមន៍ សរុបប្រជាពលរដ្ឋចូលរួម ២០៧នាក់ ស្រី១៥២នាក់ ។
ក្នុងឱកាសនេះដែរឯកឧត្តម ឃឹង នុភាព បានមានប្រសាសន៍ជូនដល់ប្រជាពលរដ្ឋសូមឱ្យបងប្អូនយកចិត្តទុកដាក់ថែទំាសុខភាពភ្នែក បើមានបញ្ហាត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញថែទំាភ្នែក ដើម្បីព្យាបាលឱ្យទាន់ពេលវេលា ព្រោះសុខភាពភ្នែកនេះជារឿងចាំបាច់របស់មនុស្សដែលត្រូវការមើលជិតនិងឆ្ងាយ។
ឯកឧត្តមបានបន្តដែរថា សកម្មភាពវេទិកាថ្ងៃនេះល្អណាស់ ដែលមានសកម្មភាពពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសហគមន៍ រាជរដ្ឋាភិបាល ខិតខំយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាការលំបាកផ្សេងៗ។ សូមបងប្អូនដែលបានព្យាបាលភ្នែករួចហើយ ត្រូវទុកចិត្តទុកដាក់ថែរក្សានិងគោរពទៅតាមគោលការណ៍របស់ពេទ្យ ដើម្បីកុំឱ្យភ្នែកមានបញ្ហាតទៅមុខទៀត។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។