Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

(ខេត្តកំពង់ធំ)៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ញុឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ មានរៀបវារៈ៤សំខាន់ៗ  ដើម្បីដាក់ជូន អង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ៖

១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែឧសភា ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត សេចក្តីសម្រចពី ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំទី២ (២០២៥-២០២៦)
៤- បញ្ហាផ្សេងៗ

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ដៀប ពីរី ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងការអភិវឌ្ឍ លើលទ្ធផលរបស់រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត  ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមទទួលបានប្រសិទ្ធភាព និងជាពិសេសទទួលបានការសាទរ ពីប្រជាពលរដ្ឋ។

ឯកឧត្ដម ប្រធានក្រុមប្រឹក្សា ជំរុញដល់មន្រ្តីទទួលបន្ទុកធ្វើរបាយការណ៍ ត្រូវត្រួតពិនិត្យ និងកែសម្រួលខ្លឹមសារ អក្ខរាវិរុទ្ធ និងតួលេខលើរបាយការណ៍ឱ្យបានត្រឹមត្រូវ មានលក្ខណៈពេញលេញ ដើម្បីរក្សាទុកចងក្រងជាឯកសារ។

ជាមួយគ្នានោះ លោក ញ៉ឹក បានខេង បានទទួលយកការកោតសរសើរពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សា និងណែនាំបន្ថែមដល់សមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ។

អត្ថបទដោយ ថុង ពលរិទ្ធី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains