Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ ត្រួតពិនិត្យការគ្រប់គ្រងការពារ ដែនជម្រកសត្វព្រៃបឹងពែ នៅក្នុងតំបន់ជាំក្របី ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ ត្រួតពិនិត្យការគ្រប់គ្រងការពារ ដែនជម្រកសត្វព្រៃបឹងពែ នៅក្នុងតំបន់ជាំក្របី ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ ទៅត្រួតពិនិត្យការគ្រប់គ្រង ការពារ តំបន់​ដែនជំរកសត្វព្រៃបឹងពែ នៅតំបន់ជាំក្របី ក្នុងភូមិសាស្ត្រឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

លោក អ៊ី វិចអុល មន្ត្រីឧទ្យានុរក្ស​ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលប្រចាំតំបន់ជាំក្របី បានរាយការណ៍បញ្ជាក់ថា៖ ដែនជម្រកសត្វព្រៃបឹងពែ នៅប៉ែកខាងកើតស្ទឹងស្ទោង ក្នុង​ឃុំ​សាគ្រាម​ ដែលគ្រប់គ្រងដោយទីបញ្ជាការស្រាលតំបន់ជាំក្របី មានផ្ទៃដីប្រមាណ​ជាង២០,០០០​ ហិកតា ហើយ​កន្លងមកថ្មីៗនេះ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានជនល្មើសបានលបលួចកាប់ទន្ទ្រានដោយខុសច្បាប់ នៅតំបន់ត្រពាំងតាយស និងតំបន់កន្សែងធំ មានប្រមាណ​ជាង​ ៤​ ហិកតា ។ បច្ចុប្បន្នផ្ទៃដីនេះ ត្រូវបានកងកម្លាំងចម្រុះការពារ ​ និងយាមល្បាតយ៉ាង​ម៉ត់ចត់​បំផុតមិនឲ្យមានការដុតរានឬដាំដុះធ្វើចំការបានឡើយ​ ។ ហើយជនសង្ស័យក្នុងករណីកាប់បំផ្លាញព្រៃឈើនេះ ស្ថាប័នបរិស្ថានបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចរាល់ហើយផងដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាល តំបន់ជាំក្របី ក្នុងការគ្រប់គ្រង ការពារព្រៃឈើក្នុងដែនជម្រកសត្វព្រៃ បឹងពែរ​ នាពេលកន្លងទៅ និង​បច្ចុប្បន្ន​នេះ​ ហើយជាមួយនោះដែរ ក៏បានយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង ការពារ ដីព្រៃឈើប្រមាណជា ៤​ ហិកតា ដែលបានជនល្មើសលួចកាប់ទន្ទ្រានមុនពេលបុណ្យចូលឆ្នាំថ្មីកន្លងទៅ បាន​យ៉ាង​ល្អ​ប្រសើរ​ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចហើយ ដើម្បីបន្តស្រាវជ្រាវរកមុខសញ្ញាជនល្មើស និងអ្នកពាក់ព័ន្ធ យកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នៅពេលខាងមុខ។ ជាមួយនោះដែរ ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះរបស់យើង ដែលបានយាមល្បាតការពារបានដីព្រៃឈើ ដែលរងការកាប់ទន្ទ្រាននាបណ្តាឆ្នាំកន្លងទៅបានយ៉ាងល្អបរសេីរ​ដោយបច្ចុប្បន្នតំបន់ទាំងនេះ ត្រូវ​បានព្រៃឈេីធម្មជាតិដុះលូតលាស់ឡើងវិញហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់កងកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាលតំបន់ជាំក្របី ត្រូវបន្តយកចិត្តទុកដាក់ ទប់ស្កាត់ ការពារ និងបង្ក្រាបឲ្យបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ បឹងពែជាថ្មីទៀតបានឡើយ។ ក្នុងករណីមានជនល្មើស នៅតែបន្តរឹងទទឹងលបលួចកាប់ទន្ទ្រានព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ បឹងពែ ដែលជាបទល្មើសជាក់ស្ដែង ត្រូវចាប់ឃាត់ខ្លួនបញ្ជូនទៅស្ថាប័នជំនាញ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី​ បញ្ជូនទៅកាន់តុលាការន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូន ស្បៀងអាអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងប្រេងឥន្ធនៈមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ ដើម្បីធានាជីវភាពប្រចាំថ្ងៃ និង​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុងការបំពេញភារកិច្ចសម្រាប់បម្រើសង្គមជាតិដ៏មានសារៈសំខាន់នេះផងដែរ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV