Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារផែនធនធានមនុស្ស

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារផែនធនធានមនុស្ស

(កំពង់ធំ)÷រសៀលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៦ ដោយអនុវត្តតាមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងលើកទិសដៅអនុវត្តបន្ត របស់ផែនការងារធនធានមនុស្ស ដែលមន្ត្រីនគរបាលចូលរួមចំនួន ៣៥ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានកោតសរសើរ ចំពោះលទ្ធផលការងារ
ដែលបងប្អូនកងកម្លាំងយើង ចូលរួមសម្រេចបានលើការអនុវត្ត តួនាទី ភារកិច្ចជំនាញ និងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនជាតិមាតុភូមិ នាពេលកន្លងមក រហូតទទួលបានស្នាដៃយ៉ាងត្រចះត្រចង់ ជាបន្តបន្ទាប់ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ដាក់ទិសដៅការងារចំនួន ៦ ចំនុច ដល់កងកម្លាំងអនុវត្តបន្តរួមមាន÷
*ទី ១-ពង្រឹងបទវិន័យរបស់កងកម្លាំងនគរបាលជាតិ កម្ពុជា ។
*ទី ២-ពង្រឹងរបៀបរបបការងារជំនាញ តាមបែបការងាររដ្ឋបាល
ក្នុងនោះ÷.រចនាសម្ព័ន្ធ ,.របាយការណ៍,.រូបភាព ។
*ទី ៣-បន្តចូលរួមការងារសង្គម : យកអាសារគ្នា នាគ្រាជួបការលំបាក ជាមួយកងកម្លាំង និងកងកម្លាំង ក៏ជាមួយមហាជនទូទៅ។
*ទី ៤-បន្តពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សារៀនសូត្រ  ស្របតាមសម័យកាល នៃប្រទេសជាតិ
*កំពុងមានភាពរីកចម្រើនគ្រប់វិស័យ ។
*ទី ៥-ថែទាំសុខភាព តាមរយៈការធ្វើអនាម័យ រស់នៅស្អាត បរិភោគស្អាត ហាត់ប្រាណពង្រឹងកាយសម្បទា
*ទី ៦-បន្តថែរក្សាការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានរឹងមាំ ដើម្បីបន្តចូលរួមបម្រើការងារ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលការណ៏ នានា របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ចុងក្រោយ លោកស្នងការរង បានប្រសិទ្ធពរជ័យ ដល់កងកម្លាំងចំណុះឱ្យផែនការងារធនធានមនុស្ស សូមសមប្រកបជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV