ប្រធានក្រុមប្រឹក្សាឃុំត្បូងក្រពើ ៖ មានសេវាសង្គមសំខាន់ៗចំនួនពីរ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ (ideo insert)
(កំពង់ធំ)៖លោកគៀង សេងគី ប្រធានក្រុមប្រឹក្សាឃុំ បានលើកឡើងថា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មានសេវាសង្គមសំខាន់ៗចំនួនពីរ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ គឺសេវាផ្នែកសុខាភិបាល និងសេវាផ្នែកអប់រំ។
លោកគៀង សេងគី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានប្រចាំខេត្តកំពង់ធំនាថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៦នេះ។
លោកបន្តថា សេវាសុខាភិបាលបានផ្តល់ការថែទាំសុខភាពដល់ប្រជាពលរដ្ឋយ៉ាងទៀងទាត់ តាមរយៈមណ្ឌលសុខភាព និងការចូលរួមរបស់បុគ្គលិកវេជ្ជសាស្ត្រ ដែលជួយកាត់បន្ថយជំងឺ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ខណៈពេលដែល សេវាអប់រំ បានផ្តល់ឱកាសឲ្យកុមារ និងយុវជនទទួលបានចំណេះដឹង និងជំនាញគ្រឹះ សម្រាប់អនាគត។
ប្រជាពលរដ្ឋនៅឃុំត្បូងក្រពើ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងអំណរគុណយ៉ាងខ្លាំង ចំពោះការទទួលបានសេវាសង្គមសំខាន់ៗពីរគឺ សេវាផ្នែកសុខាភិបាល និងសេវាផ្នែកអប់រំ ដែលកំពុងត្រូវបានអភិវឌ្ឍ និងផ្តល់ជូនយ៉ាងមានប្រសិទ្ធភាព.។
ជារួម លោកគៀង សេងគី បានគូសបញ្ជាក់ថា ការអភិវឌ្ឍសេវាទាំងពីរនេះ គឺជាគន្លឹះសំខាន់ក្នុងការកសាងសង្គមមានការរីកចម្រើន និងប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង។
























![]()
