ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគេនសុីម៉ងត៍ពីរ តោន ចូលរួមចំណែកកសាងខ្លោងទ្វារជ័យ នៅវត្តបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
រសៀលថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅប្រគល់ស៊ីម៉ង់តិ៍ ចំនួន០២តោន ដើម្បីចូលរួមចំណែកក្នុងការកសាងខ្លោងទ្វារជ័យ នៅវត្តបាគង ឃុំត្បែងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលមានប្រជាពលរដ្ឋជាង៩៥%គោរពបូជា ។ ជានិច្ចកាលថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនៅក្នុងទីអារាមនានាជាច្រើនវត្តកន្លងមកហើយ។ ហើយនៅក្នុងទីអារាមវត្តបាគង ឃុំត្បែងស្រុកកំពង់ស្វាយនេះ ក៏បានចូលរួមចំណែកជាថវិកា និងស៊ីម៉ង់តិ៍ក្នុងការកសាងអគារពុទ្ធិកបឋមសិក្សា មានកំពស់២ជាន់ ដែលទើបនឹងបានដាក់ សម្ភោធអោយប្រើប្រាស់នាពេលថ្មីៗលន្លងទៅនេះផងដែរ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន ក៏បានទូលប្រគេនព្រះសង្ឃនិងជម្រាបជូនពុទ្ធបរិស័ទចំណុះជើងវត្ត អំពីសភាពការណ៍ថ្មីៗមួយចំនួន ដែលកើតមានឡើងនៅមជ្ឈិមបូព៌ា និងសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ ព្រមទាំងបានសំណូមពរដល់ព្រះតេជគណ ព្រះសង្ឃគ្រប់ព្រះអង្គ និងលោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមមេត្តាជឿជាក់លើការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋា ភិបាល ដែលដឹកនាំដោយសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង។
ព្រះតេជគណ ព្រះភិក្ខុឥន្ទ្រិយរក្ខិតោ ណន សុខា ព្រះគ្រូចៅអធិការវត្តបាគង ឃុំត្បែង និងលោកអាចារ្យ គណៈ កម្មការវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រនិងជួយដោះស្រាយនូវរាល់ការលំបាកដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលកំពុងគង់ និងអាស្រ័យនៅក្នុងវត្តនេះ ក្នុងពេលជួបការលំបាកខ្វះខាតចង្ហាន់ ពិសេសគឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះផងដែរ និងបានសូមគោរពជូនពរឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការី ទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ពិនិត្យដោយអ៊ុមញឹប។









![]()
