Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស៊ីម៉ងត៍ ទេយ្យទាននិងថវិកា អំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ នៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស៊ីម៉ងត៍ ទេយ្យទាននិងថវិកា អំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ នៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកស៊ីម៉ងត៍ចំនួន ២តោន អង្ករចំនួន ១០០គីឡូក្រាម មីជាតិចំនួន ៥កេស ទឹកត្រីទឹកស៊ីអ៊ីវនិងត្រីខកំប៉ុង ព្រមទាំងថវិកាមួយចំនួន ទៅប្រគេនព្រះសង្ឃសម្រាប់បន្តការសាងសង់កុដិមួយខ្នង និងសម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ ដែលកំពុងមានការខ្វះខាត។

ព្រះតេជគុណព្រះភិក្ខុ​ ម៉ន សោម ព្រះគ្រូចៅអធិការវត្តបុទុមសាគរ ហៅវត្តស្រែវាលខាងកើត បានមានសង្ឃដីកាថា កន្លងមកការសាងសង់កុដិមួយខ្នងនេះ ត្រូវបានការជួយឧបត្ថម្ភឥដ្ឋ  ស៊ីម៉ងត៍​និង​ថវិកា​មួយចំនួនពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ហើយបច្ចុប្បន្ននេះមានការខ្វះខាតសម្ភារៈសម្រាប់ដំណើរការសាងសង់បន្ត  ទើបថ្ងៃនេះបានទទួលស៊ីម៉ងត៍ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ដើម្បីបានដំណើរការសាងសង់បន្តនិងផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃនៅក្នុងវត្តផងដែរ​ និង​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី​ និង​លោក​ជំទាវ​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។

នៅ​ក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកតែងតែមានការគិតគូរ និងដោះស្រាយគ្រប់បែបយ៉ាងចំពោះការលំបាកខ្វះខាតទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសក្នុងការកសាងសមិទ្ធផលនានា ដើម្បីជាសមិទ្ឋិផលរបស់សង្គមជាតិ ហើយថ្ងៃនេះតាមសំណូមពររបស់ព្រះតេជគុណព្រះសង្ឃ និងលោកតាគណៈកម្មការអាចារ្យវត្ត  ព្រមទាំងប្រជាពលរដ្ឋ សម្ដេច និងលោកជំទាវ បានឧបត្ថម្ភជូនស៊ីម៉ងត៍ សម្រាប់បន្តការសាងសង់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន សម្រាប់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃនៅក្នុងទីអារាមវត្តស្រែវាលខាងកើត ពេលនេះផងដែរ។ អត្ថបទ តំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains