ឯកឧត្តមជាវ៉ាន់ចាន់ដឹកនាំសហការីចូលរួមទុករំលែកទុក្ខដល់គ្រួសារសពឈ្មោះ ហ៊ុយ គ្រឿន រស់នៅភូមិចំបក់ខាងជេីង ស្រុកសន្ទុក ដែលមរណភាពដោយរន្ទះបាញ់
(កំពង់ធំ)÷ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា អមដំណើរដោយមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក មន្ត្រីក្រុមប្រតិបត្តិសាខា បាននាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខដល់គ្រួសារសពឈ្មោះ ហ៊ុយ គ្រឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិចំបក់ខាងជេីង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមរណភាពដោយរន្ទះបាញ់។
នាឱកាសនោះផងដែរឯកឧត្តម ជា វ៉ាន់ចាន់ បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយអំពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នូវការចូលរួមសោកស្ដាយជាទីបំផុត ជាមួយគ្រួសាររងគ្រោះ ដែលបានបាត់បង់សមាជិកគ្រួសារ ដែលត្រូវជាស្វាមី ជាទីស្រឡាញ់របស់គ្រួសារ។ សូមតាំងចិត្តឱ្យបានរឹងមាំ បន្តការប្រកបរបរចិញ្ចឹមជីវិតទៅមុខទៀត និងសូមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំទាំងការផឹកស្អាត ហូបស្អាត និងរស់នៅស្អាត។
សូមបញ្ជាក់ផងដែរថា អំណោយបានប្រគល់ជូនគ្រួសារសពរួមមាន÷ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងថវិការចំនួន៤០០,០០០រៀលផងដែរ។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ.ពិនិត្យអ៊ុមញឹប។








![]()
