Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ពង្រឹងភារកិច្ចកងកម្លាំងចម្រុះ ការពារតំបន់អភិរក្សពូជត្រីនៅបឹងទន្លេឆ្មារ និងតំបន់បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ពង្រឹងភារកិច្ចកងកម្លាំងចម្រុះ ការពារតំបន់អភិរក្សពូជត្រីនៅបឹងទន្លេឆ្មារ និងតំបន់បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យសកម្មភាព និងពង្រឹងភារកិច្ច កងកម្លាំងចម្រុះ ក្នុងភារកិច្ចការពារតំបន់អភិរក្សពូជត្រី នៅបឹងទន្លេឆ្មារ និងនៅតំបន់បាឡត។  ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសនេសាទ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក ហួន ផល នាយផ្នែករដ្ឋបាលជលផលប្រចាំឃុំពាមបាង ស្រុកស្ទោង និងលោកអនុសេនីយ៍ឯក លុយសុភាព នាយទាហានរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទនៅឃុំពាមបាង បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ  និងលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ក្នុងរយៈពេលកន្លងទៅ ដោយ​បញ្ជាក់​ថា​ បទ​ល្មើស​នេសាទ​មាន​ការ​ថយ​ចុះ​ ប្រមាណ​ ៧០​ ទៅ​ ៨០​ %​ ហេីយផលត្រី​នៅ​ឆ្នាំ​នេះ​សំបូរ​ជាងបណ្តាឆ្នាំ​កន្លងទៅ​  ។  ជាមួយ​នេះ​ដែរ​ ក៍បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដូច​ជា​ ភូមិសាស្ត្រធំទូលាយ ប្រជាជនរស់នៅជាប់តំបន់អភិរក្ស ហើយកងកម្លាំងមានគ្នាតិច មធ្យោបាយបង្ក្រាបបទល្មើសមានល្បឿនយឺតជាងមធ្យោបាយរបស់ជនល្មើស ។ ហេីយក៍បានគូសបញ្ជាក់ផងដែរ អំពីវិធានការមួយចំនួន ក្នុងការការពារតំបន់អភិរក្សបឹងទន្លេឆ្មារ និងតំបន់អភិរក្សបាឡត ដែលជាកន្លែងរក្សាទុកពូជត្រី និងធនធានមច្ឆជាតិផ្សេងទៀត ឱ្យនៅគង់វង់ សម្រាប់ពងកូន នៅរដូវវស្សាខាងមុខនេះ  ។

លោក​ទូច​ សុខា​ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ពាម​បាង​ ស្រុក​ស្ទោង​ បាន​ឡើងរាយកាណ៍អំពីទុក្ខ​កង្វល់​មួយ​ចំនួន​ ​របស់​ប្រជាជន​ ដែល​ខ្វះ​មុខរបរ​ប្រចាំ​ថ្ងៃ​ ហើយ​បានប្រព្រឹត្តបទល្មេីស​នេសាទ​ខុស​ច្បាប់​ ដែល​ត្រូវ​ប្រឈម​មុខ​ជាមួយ​ កម្លាំង​ចម្រុះ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​  ហើយ​ និង​បានសណូមពរសុំឲ្យកងកម្លាំង​ចម្រុះមាន​ការ​បន្ឋូបន្ថយ​ខ្លះ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ ពិសេសក្នុងរដូវបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ពិសេសការពារតំបន់អភិរក្សធនធានមច្ឆជាតិ ទុកឱ្យត្រីពងកូននៅក្នុងរដូវវស្សាខាងមុខ សម្រាប់បម្រើសេចក្តីត្រូវការរបស់សង្គមជាតិ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវសាមគ្គីសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តនូវបទបញ្ជារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការបង្ក្រាបឲ្យបានដាច់ខាតនូវឧបករណ៍នេសាទខុសច្បាប់ ស្ដីពីជលផល ហើយនឹងត្រូវចាត់វិធានការ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយសមស្រប ដើម្បីការពារឲ្យបានតំបន់អភិរក្សធនធានមច្ឆជាតិ នៅក្នុងតំបន់បឹងទន្លេឆ្មារ និងនៅតំបន់បាឡត ។ ជាមួយនោះដែរ ត្រូវសហការជាមួយអាជ្ញាធរដែនដី ក្នុងការអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អំពីច្បាប់ស្ដីពីជលផលថ្មី ដើម្បីឲ្យគាត់បានជ្រួតជ្រាប នឹងត្រូវចូលរួមអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនទីបញ្ជាការស្រាល នូវប្រេងឥន្ធនៈមួយចំនួន សម្រាប់បម្រើសេចក្តីត្រូវការ ក្នុងការធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់បន្តទៀតឲ្យមានប្រសិទ្ធភាព និងបានត្រួតពិនិត្យភូមិសាស្ត្រក្នុងតំបន់បឹងទន្លេឆ្មារ និងនៅក្នុងតំបន់អភិរក្សបាឡត​ក្នុង​លំហ​បឹង​ទន្លេសាប​ ផងដែរ ។អត្ថបទតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV