អភិបាលស្រុកស្ទោងសហការជាមួយមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធក្នុងការសិក្សាជាក់ស្ដែងរកអ័ក្សផ្លូវដើម្បីអភិវឌ្ឍន៍ផ្លូវភ្លោះក្នុងទីរួមស្រុកស្ទោង
(កំពង់ធំ)÷ អភិបាលស្រុកស្ទោងសហការជាមួយមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធក្នុងការសិក្សាជាក់ស្ដែងរកអ័ក្សផ្លូវដើម្បីអភិវឌ្ឍន៍ផ្លូវភ្លោះក្នុងទីរួមស្រុកស្ទោង ÷ លោកសាយ គឹមឡម បានចុះសិក្សាជាក់ស្ដែងគម្រោងនេះ កាលពីព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ នៅផ្លូវក្នុង នៃផ្លូវជាតិលេខ៦ក្នុង ឃុំកំពង់ចិនត្បូងនិងឃុំកំពង់ចិនជើង ទីរួមស្រុកស្ទោង ខេត្តកំពង់ធំ។
លោកបន្ថែមថាកាចុះសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវភ្លោះនេះ គឺចាប់ពីស្ពានលេខ៥៩ ក្នុងភូមិ មឈាយ នៃឃុំសំព្រោជ រហូតដល់ស្ពានលេខ ៦១ ក្នុងភូមិត្រាច នៃឃុំកំពង់ចិនជើង ក្រោមការផ្ដួចផ្ដើមចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានជាពិសេសដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាននៃទីរួមស្រុកស្ទោងឱ្យកាន់តែប្រសើរឡើង តាមយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ពុកម៉ែបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមេត្តាចូលរួមសហការឱ្យបានខ្ពស់បំផុតនិងគ្រប់គ្នា ជាមួយអាជ្ញាធរនិងជំនាញពាក់ព័ន្ធដើម្បីឱ្យដំណើរការនៃគម្រោងអភិវឌ្ឍន៍ផ្លូវភ្លោះនេះប្រព្រឹត្តទៅបានរលូនតាមផែនការ ជាពិសេសដើម្បីលើកកម្ពស់មុខមាត់និងសោភ័ណភាពស្រុកស្ទោងមួយកម្រិតថែមទៀត ហើយចូលរួមថែរក្សានិងធ្វើអនាម័យឱ្យបានជាប់ជាប្រចាំនិង
ស្រស់បំព្រង ដើម្បីទុកជាកេរ្តិ៍មរតករួមរបស់យើងទាំងអស់គ្នា សម្រាប់កូនចៅជំនាន់ក្រោយ បានធ្វើដំណើរ ដោយស្រួលហើយប្រកបដោយសុខសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ថាគំរោងអភិវឌ្ឍន៍ផ្លូវភ្លោះនេះមានសួនច្បារកណ្ដាល លូអមសងខាង ដែលលាតសន្ធឹងចាប់ពីស្ពានលេខ ៥៩ រហូតដល់ស្ពានលេខ ៦១លើផ្លូវជាតិលេខ៦ នៃផ្លូវខាងក្នុងទីរួមស្រុកស្ទោង-ពិនិត្យដោយអ៊ុម ញឹប។




















![]()
