Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ៖ ប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនលូតលាស់ទន្ទឹមគ្នា

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ៖ ប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនលូតលាស់ទន្ទឹមគ្នា

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនលូតលាស់ទន្ទឹមគ្នា។

លោកជំទាវបានថ្លែងដូចនេះ ក្នុងកម្មពិធីបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា ក្នុងវត្តបាគង ស្ថិតនៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងការគិតគូរខ្ពស់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជននានា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងស្វែងរកមូលនិធិ បច្ច័យកសាងសមិទ្ធផលនេះ ឲ្យផុសត្រដែតឡើងគួរជាទីមោទនៈនាពេលនេះ។

លោកជំទាវបានបន្តថា ដោសារតែកត្តាសុខសន្តិភាព ដែលបានគ្របដណ្តប់លើប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ទៅមុខឥតឈប់ឈរ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្តែងទីវត្តអារាម និងសមទ្ធិផលនានា ក្នុងសម័យ ប៉ុល ពត ត្រូវបានពួកវាបំផ្លិចបំផ្លាញស្ទើរគ្មានសល់អ្វីឡើយ  តែក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានចាប់ផ្តើមកសាង ជាបណ្តើរៗ ហើយក៏មានសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តើមកសាងសមិទ្ធផលនានាឡើងវិញ ។

លោកជំទាវបានបន្ថែមទៀតថា សម្រាប់សមិទ្ធផល ដែលបានកើតឡើងជាហូរមកនេះ នៅតាមមូលដ្ឋាននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានជំរុញការអភិវឌ្ឍ ជាហូរហែ មិនថាវិស័យអាណាចក្រ ឬពុទ្ធចក្រនោះឡើយ ព្រោះវិស័យទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ទើបជំរុញឲ្យប្រទេសជាតិមានការរីចម្រើន។ ព្រោះថាពុទ្ធចក្រ និងអាណាចក្រ គឺជាសសរស្តម្ភពីរដែលដើរទន្ទឹមគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមកក្នុងសង្គមកម្ពុជា ដើម្បីធានាស្ថិរភាព សីលធម៌ និងការអភិវឌ្ឍជាតិ។ ពុទ្ធចក្រតំណាងឲ្យការអប់រំសីលធម៌តាមព្រះពុទ្ធសាសនា ចំណែកអាណាចក្រតំណាងឲ្យការគ្រប់គ្រងរដ្ឋបាល និងច្បាប់សង្គម ការរួមបញ្ចូលគ្នានេះ ជួយឲ្យសង្គមមានការរីកចម្រើន និងមានសណ្តាប់ធ្នាប់។

បន្ទាប់មកលោកជំទាវ ក៏បានលើកឡើងអំពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះតាមរយៈនៃការចរចា ជៀសជាងការដោះស្រាយតាមរយៈកម្លាំងប្រដាប់អាវុធ ជាពិសេស សូមបងប្អូនកុំឱ្យជឿលើព័ត៌មានមិនពិតមួយចំនួន ដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និងអសន្តិសុខ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV