Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ ត្រួតពិនិត្យការដុះលូតលាស់ឡើងវិញនៅព្រៃឈើ ធម្មជាតិ​ ក្រោយពីជនល្មើសលួចកាប់ទន្ទ្រានរយពេល មួយឆ្នាំកន្លងមក

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ ត្រួតពិនិត្យការដុះលូតលាស់ឡើងវិញនៅព្រៃឈើ ធម្មជាតិ​ ក្រោយពីជនល្មើសលួចកាប់ទន្ទ្រានរយពេល មួយឆ្នាំកន្លងមក

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរដែនដីទៅត្រួតពិនិត្យស្ថានភាពព្រៃឈេីធម្មជាតិដែលបានដុះលូតលាស់ឡើងវិញ ក្រោយពីជនល្មើសលួចកាប់រយៈពេលមួយឆ្នាំកន្លងមក ដែល​កងកម្លំាង​ចម្រុះ​ការពារ​បាន​មិន​ឲ្យ​មានការ​ដាំដុះ​ និង​បាត់បង់​ ក្នុងតំបន់សហគមន៍អូរបញ្ញា ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា​ នៅ​ថ្ងៃទី​ ៥​ ខែ​ឧសភា​ឆ្នាំ​២០២៤​ អស់​រយៈពេល​មួយ​ឆ្នាំ​កន្លងទៅ​ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​ត្រួតពិនិត្យ​ដីព្រៃនៅតំបន់សហគមន៍អូបញ្ញា ក្នុងដែនជម្រកសត្វព្រៃបឹងពែរនេះ មានទំហំជាង ១០ ហិកតា ដែល​ត្រូវបានជនល្មេីសលួចកាប់ទន្ទ្រានក្នុងចន្លោះចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ មុនពេលកងកម្លាំងចម្រុះចេញប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំចេញប្រតិប្តិការ ដែលកន្លងមកដីព្រៃទាំងនេះ ត្រូវបានជនល្មើសលួចកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ​  តែនៅថ្ងៃនេះ ដោយសារកងកម្លាំងយើងគ្រប់គ្រងការពារបាន មិនឱ្យមានការដាំដុះនិងយកដីនេះធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាមួយបាន​  ដូច្នេះ​បាន​ធ្វើ​ឲ្យព្រៃធម្មជាតិ ត្រូវបានដុះលូតលាស់ឡើងវិញ លេី​ផ្ទៃ​ដី​កាប់​ទន្ទ្រាន​រួច​មាន​ភាព​ស្រស់​ត្រកាល​ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយ​  និងសម្រាប់សង្គមជាតិយេីងទាំងមូល។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តសកម្មភាពការពារទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ ខុស​ច្បាប់​ មិនឱ្យមានការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ យកដីធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ ហើយនិងខិតខំការពារដីព្រៃ ដែលជនល្មើសបានកាប់ទន្រ្ទានកន្លងទៅ ដើម្បី​ថែរក្សាឱ្យព្រៃធម្មជាតិ ដុះលោតលាស់ឡើងវិញ ពិសេស ធ្វើឲ្យសម្រស់ធម្មជាតិនិងសត្វព្រៃនៅក្នុងសហគមន៍អូរបញ្ញាក្នុងដែនជម្រកសត្វព្រៃបឹងពែនេះ មានការប្រែប្រួលរីកចម្រើន ក្លាយជាកិច្ចការពារធនធានធម្មជាតិ សម្រាប់យើងទាំងអស់គ្នា ក្រោមការដឹកនាំ​ប្រកប​ដោយ​កិត្តិបណ្ឌតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​តរៀងទៅ​។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains