Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមលេងកម្សាន្តយ៉ាងកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១៦ ខែមេសាថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មី

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមលេងកម្សាន្តយ៉ាងកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១៦ ខែមេសាថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មី

(កំពង់ធំ)៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ដែលជាថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មី នេះ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងមានភាពអធិកអធមជាខ្លាំង ដោយទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តសរុបប្រមាណ ២០៣,៧២៦ នាក់។

តាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំថ្ងៃរបស់មន្ទីរទេសចរណ៏ ចំនួនអ្នកមកចូលរួមសរុបរួមមាន៖
• ភ្ញៀវទេសចរជាតិ៖ ៤៩០ នាក់ ភ្ញៀវទេសចរបរទេស៖ ១៥៨ នាក់• តាមរមណីយដ្ឋាននានា៖មានភ្ញៀវមកសម្រាកកម្សាន្តចំនួន ៦,៦៧៩ នាក់ • សង្រ្កាន្តកំពង់ធំ សួនដងស្ទឹងសែន៖ ជាចំណុចទាក់ទាញខ្លាំងបំផុតដែលមានអ្នកចូលរួមរាំលេងកម្សាន្តប្រមាណ ៥៥,០០០ នាក់ • តាមវត្តអារ៉ាម៖ បងប្អូនប្រជាពលរដ្ឋប្រមាណ ១៤១,៣៩៩ នាក់ បានទៅធ្វើបុណ្យទាននិងលេងល្បែងប្រជាប្រិយនៅតាមវត្តអារ៉ាមទាំង ២៩៧ កន្លែង (មហានិកាយ ២៩៣ និងធម្មយុត្តិ ០៤) ក្នុងខេត្ត។

ជារួម ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមានភាពល្អប្រសើរ ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា៕(អត្ថបទអ៊ុមញឹប)

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV