Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំក្រុងពាលីព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

រដ្ឋបាលខេត្តកំពង់ធំ រៀបចំក្រុងពាលីព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ និងឯកឧត្ដម ជាតិ ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាធិបតីក្នុងពិធីក្រុងពាលីព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្នុងបរិវេណសណ្ឋាគារចាស់(ផ្ទះបារាំង) ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី១០-១៦ ខែមេសា ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ក្នុងការបួងសួងសុំសេចក្តីសុខត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មមញ្ញសាសនា តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿ និងសង្គម។

ពិធីបួងសួងក៏ដូចជាពិធីក្រុងពាលី ស្ថិតក្នុងជំនឿតាមបែបព្រលឹងដែល ប្រជាជនខ្មែរ មានជំនឿជឿថានៅលើលោកនេះអ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅ ដែលប្រព្រឹត្តិអំពើល្អ និងមានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ។
ការប្រារព្ធពិធីនេះ បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿ នៃជាតិសាសន៍របស់ខ្លួន តាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាល នៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មញ្ញសាសនា និងការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។

ក្នុងពិធីក្រុងពលីបានធ្វើការបួងសួងបារមីដ៏
ស័ក្តសិទ្ធ ដែលគ្រប់គ្រងថែរក្សាឋានកៃឡាស់ មានព្រះមាតាមេឃាពពកស ព្រះធរណី ព្រះគង្គា និងបារមីព្រះមហាក្សត្រ គ្រប់ជំនាន់នៃប្រទេសកម្ពុជា និងបារមីអរុក្ខអរ័ក្សអ្នកថែរក្សាទឹកដីដ៏ពិសិដ្ឋនេះ។
ការរៀបចំក្រុងពាលីនាបច្ចុប្បន្ននេះ បងប្អូនពុទ្ធបរិស័ទខ្មែរយើង តែងមានជំនឿទៅលើពិធីកម្មមួយជាចេតនាកម្ម មុននឹងធ្វើ ពិធីអ្វីមួយ គឺតែងតែរៀបចំពិធីសែន ក្រុងពាលី ក្នុងការឧទ្ទិសចំណែបុណ្យជូនដល់ស្តេចក្រុងពាលីតែមួយគត់ ។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV