Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញ បានធ្វើជីវសុវត្ថិភាព(បាញ់ថ្នាំសំលាប់មេរោគ) នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និងនៅសត្តឃាតដ្ឋានជាពិសេសនាឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិពេលខាងមុខនេះ

លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញ បានធ្វើជីវសុវត្ថិភាព(បាញ់ថ្នាំសំលាប់មេរោគ) នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និងនៅសត្តឃាតដ្ឋានជាពិសេសនាឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិពេលខាងមុខនេះ

(កំពង់ធំ)÷ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ធំ និងមន្ត្រីជំនាញ នៅថ្ងៃទី០៩ខែមេសា ឆ្នាំ២០២៦ បានធ្វើជីវសុវត្ថិភាព(បាញ់ថ្នាំសំលាប់មេរោគ) នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ និងនៅសត្តឃាតដ្ឋានជាពិសេសនាឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ជាមួយនឹងតម្រូវការសាច់សត្វច្រើន និងមមាញឹកក្នុងគោលបំណង ការពារទប់ស្កាត់ជំងឺឆ្លងសត្វ(ពីសត្វ ទៅសត្វ និងពីសត្វទៅមនុស្ស) មានទីតាំងនៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

មួយគ្នានេះផងដែរលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបញ្ជាក់ជាលទ្ធផល ក្រុមការងារបានបាញ់ថ្នាំសំលាប់មេរោគ នៅលើមធ្យោបាយដឹកជញ្ជូនសត្វសរុបបាន២៥រថយន្ត ក្នុងនោះរថយន្តដឹកមាន់បានចំនួន១៣ រថយន្ត និងរថយន្តដឹកជ្រូកបានចំនួន ១២រថយន្ត រួចបន្តចុះធ្វើជីវសុវត្ថិភាព នៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន។ ហើយក្រុមការងារការិយាល័យបសុព្យាបាលខេត្តកំពុង និងបន្តធ្វើជីវសុវត្ថិភាពនៅតាមបណ្ដាក្រុងស្រុកជាបន្តបន្ទាប់ទៀត និងជាប្រចាំដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងសុខភាពសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានជំរុញឱ្យម្ចាស់ឡានដែលដឹកសត្វរស់គ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ធំ សូមអញ្ជើញមកបាញ់ថ្នាំសម្លាប់មេរោគនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តឱ្យបានគ្រប់ឡាន ដើម្បីការពារកុំឱ្យជំមានជំងឺឆ្លងទៅសត្វដទៃទៀត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ជាចុងក្រោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនប្រជាកសិករដែលចិញ្ចឹមសត្វគោ ក្របី សូមអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺដល់សត្វគោ ក្របី កុំឱ្យឆ្លងឆ្លងទៅសត្វដទៃទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប្រសិនឃើញសត្វមានបញ្ហាទៅលើសុខភាព សូមរាយការណ៍ជាបន្ទាន់ដល់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមការងារជំនាញចុះទៅចាក់ថ្នាំការពារឱ្យបានទាន់ពេលវេលា។ អត្ថបទ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV