Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន បានអញ្ជើញចុះជួបសំណេះសំណាងសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ស្ត្រីសម្រាលកូនតូច ស្ត្រីមានផ្ទៃពោះ៥០រូប នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ

លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន បានអញ្ជើញចុះជួបសំណេះសំណាងសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ស្ត្រីសម្រាលកូនតូច ស្ត្រីមានផ្ទៃពោះ៥០រូប នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)÷ក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលមានលោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំអមដំណើរដោយលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោក លោកស្រីមន្ត្រីក្រុមប្រតិបត្តិសាខា លោក លោកស្រីមន្ត្រីអនុសាខា បានអញ្ជើញចុះជួបសំណេះសំណាងសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ព្រមទាំងកញ្ចប់ឃីតស្ត្រីទៅដល់ស្ត្រីសម្រាលកូនតូច ព្រមទាំងស្ត្រីមានផ្ទៃពោះចំនួន៥០រូប នៅមន្ទីរពេទ្យបង្អែកបារាយ
ណ៍-សន្ទុក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។

ជាមួយគ្នានេះផងដែរលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអានសារលិខិតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីស្ត្រីសម្រាលកូនតូច ស្ត្រីមានផ្ទៃពោះចេះរក្សាសុខភាពអនាម័យដល់កូនចៅ មានសុខភាពល្អនិងបញ្ញាវាងវៃ។

ពិធីសំណេះសំណាលក្នុងឱកាសនេះផងដែរ
លោកជំទាវ លឹម មួយស្រៀន នួនផារ័ត្ន បានមានប្រសាសន៍សំណេះសំណាល និងអប់រំផ្សព្វផ្សាយអំពីការថែទាំសុខភាព ពិសេសស្ត្រីមានផ្ទៃពោះទាំងអស់ទៅទទួលការពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច៤ដងតាមពេលវេលាកំណត់មុននឹងសម្រាលស្របតាម ប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល ព្រមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថា ទាំងម្ដាយ និងទារកមានសុខភាពល្អ» ។

សូមបញ្ជាក់ផងដែរថា កញ្ចប់សំណេះសំណាលនេះរួមមាន អង្ករចំនួន២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្សែងពោះគោ១ សារុង១ ម្សៅលាបខ្លួនកូនក្មេង១កំប៉ុង សាប៊ូកក់សក់កូនក្មេង១ ដប ឈុតមួកស្រោមដៃស្រោមជើងមួយកំប្លែនិងថវិកាមួយចំនួនផងដែរ។ អត្ថបទ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV