Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ និមន្តព្រះសង្ឃសូត្រមន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ និមន្តព្រះសង្ឃសូត្រមន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(កំពង់ធំ)÷ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ បានរៀបចំពិធីនិមន្តព្រះសង្ឃ សូត្រមន្ត ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសេចក្ដីសុភមង្គលជូនដល់អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅ។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានលោកស្រីង៉ែត ណារីនប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរនិងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្នុងបរិយាកាសយ៉ាងសុភមង្គល  និងគោរពតាមប្រពៃណីវប្បធម៌ជាតិខ្មែរ។ ព្រះសង្ឃបានសូត្រមន្ត ប្រោសព្រំ និងផ្តល់នូវធម៌ ដើម្បីជំរុញឱ្យមានសេចក្ដីល្អ  សន្តិភាព និងភាពរីកចម្រើនក្នុងជីវិតការងារ និងជីវិតប្រចាំថ្ងៃ។

កម្មវិធីនិមន្តព្រះសង្ឃសូត្រមន្តនេះ មិនត្រឹមតែជាការអនុវត្តតាមប្រពៃណីបុណ្យទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិខ្មែរ ឱ្យបន្តរឹងមាំ និងមានតម្លៃសម្រាប់ជំនាន់ក្រោយផងដែរ។ ព្រមទាំងមានការសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញគ្រោះចង្រៃសម្រាប់ថ្នាំចាស់នឹងឈានចាប់យកនៅសេរីសួស្ដីសម្រាប់ឆ្នាំថ្មីបន្តទៅទៀត។

ជារួម ពិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមរួមគ្នារបស់មន្ត្រីរាជការ ក្នុងការអភិរក្សវប្បធម៌ប្រពៃណី និងបង្កើនសាមគ្គីភាពក្នុងអង្គភាព ដើម្បីឈានទៅរកភាពរីកចម្រើនបន្ថែមទៀត។ អត្ថបទធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV