Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង លើកទឹកចិត្តកងកម្លាំងត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រកបដោយសុខសុវត្ថិភាព

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង លើកទឹកចិត្តកងកម្លាំងត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រកបដោយសុខសុវត្ថិភាព

(កំពង់ធំ)÷ លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងលើកទឹកចិត្តកងកម្លាំងត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយសុខសុវត្ថិភាព លោកបានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែល លោកនិងសហការីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងលើកទឹកចិត្តកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្ទោង និងប្រជាការពារ កាលពីព្រឹកថ្ងៃទី០៦ ខែមេសាឆ្នាំ ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ។

លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយនិងជួបជុំក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ  កងកម្លាំងនៃអធិការរដ្ឋាននគរបាលស្រុកស្ទោង និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងបងប្អូនប្រជាការពារត្រូវខិតខំអនុវត្តតួនាទី/ភារកិច្ច ជាពិសេសធ្វើការបែងចែកវេន កងកម្លាំង និងពេលវេលាឱ្យបានសមស្រប តាមតំបន់ទេសចរណ៍ ទីកំសាន្តនានា គ្រប់បណ្ដាវត្តអារាមក្នុងស្រុកស្ទោង ការទប់ស្កាត់អំពើអាណាធិបតេយ្យនានា ក្មេងទំនើង ចោរកម្ម គ្រឿងញៀន ឱ្យខានតែបាន។

ជាចុងបញ្ចប់លោក សាយ គឹមឡម ពិអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ត្រួតពិនិត្យបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាពនៃរថយន្តពន្លត់អគ្គីភ័យដើម្បីធានាការជួយសង្គ្រោះឧបរហេតុអគ្គីភ័យបានទាន់ពេលវេលា ហើយបងប្អូនប្រជាការពារធ្វើខ្លួនជាមនុស្សគំរូ ក្រុមគ្រួសារគំរូ មានឥរិយាបថសមរម្យ និងមានសេចក្តីថ្លៃថ្នូរ អប់រំណែនាំប្រៀនប្រដៅកូនចៅប្រកបដោយព្រហ្មវិហារធម៌គន្លងធម៌ ប្រាសចាកពីក្មេងទំនើង គ្រឿងញៀន និងអំពើអាណាធិបតេយ្យផ្សេងៗ  ជាពិសេសលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់កងកម្លាំង និងបងប្អូនប្រជាការពារដែលបានខិតខំលះបង់សព្វបែបយ៉ាងក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានមិនថាយប់ថ្ងៃឬក្នុងស្ថានភាពបែបណាក៏ដោយ។

សូមបញ្ជាក់ថា ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង លោក សាយ គឹមឡម តែងឧបត្ថម្ភគាំពារជារឿយៗដល់កងកម្លាំង នៃអធិការរដ្ឋាននគរបាលស្រុកស្ទោង និងបងប្អូនប្រជាការពារកន្លងមកក្នុងឱកាសនេះលោកបានឧបត្ថម្ភដល់ប្រជាការពារ ១៨០នាក់ ក្នុង១នាក់ទទួលបាននូវទឹកប្រាក់១ម៉ឺនរៀល និងកងកម្លាំងនគរបាលស្ត្រី០៥នាក់ ក្នុង១នាក់២ម៉ឺនរៀលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV