Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជួបសំណេះសំណាលនិងនាំយកអំណោយប្រគល់ជូនដល់គ្រួសារក្រីក្រ១ចំនួន ៤០០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ចំនួន៣ ក្នុងក្រុងស្ទឹងសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជួបសំណេះសំណាលនិងនាំយកអំណោយប្រគល់ជូនដល់គ្រួសារក្រីក្រ១ចំនួន ៤០០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ចំនួន៣ ក្នុងក្រុងស្ទឹងសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

(កំពង់ធំ)÷ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង លោក ឡុង គឺសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន ព្រមទាំងក្រុមការងាររដ្ឋបាលក្រុងស្ទឹងសែន ចៅសង្កាត់ទាំង៣ បានអញ្ជើញក្នុងពិធីចែកស្បៀង ជូនប្រជាពលរដ្ឋក្រីក្រកំរិត១ ចំនួន៤០០គ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅក្នុងសង្កាត់ស្រយ៉ូវ សង្កាត់ដំរីជាន់ខ្លា និងសង្កាត់កំពង់រទេះ នៃក្រុងស្ទឹងសែន ស្ទឹងសែន នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណវត្តសែនសេរី (ហៅវត្តក្តីសែន) សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះលោក ឡុង គឺសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន បានលើកឡើងពីកិច្ចខំប្រឹងប្រែង ដោះស្រាយនូវ ទុក្ខលំបាក និងបញ្ហាប្រឈមក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជនងាយរងគ្រោះ មានចាស់ជរា ស្រ្តីមេម៉ាយ ជាពិសេសគ្រួសារក្រីក្រ១ នាពេលនេះ ដែលមានចំនួន៤០០គ្រួសារ ដើម្បីឱ្យពួកគាត់បានដោះស្រាយជីវភាពបានមួយកម្រិតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

ក្នុងពិធីសំណេះសំណាលនេះផងដែរឯកឧត្តម អេង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនទាំងអស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ គឺត្រូវបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋយល់ដឹងពីបញ្ហាពិតប្រាកដនៅមូលដ្ឋាន។ ផ្តល់ជំនួយឬដោះស្រាយបញ្ហាបានទាន់ពេលវេលា លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋជូនពួកគាត់ឱ្យបានលឿនបំផុត។

ជាចុងក្រោយឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគឺត្រូវរក្សាសុខភាពឱ្យបានល្អ ពិសេសរក្សាអនាម័យបីប្រការ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ព្រោះរដូវនេះជារដូវក្តៅ។ អាជ្ញាធរមូលដ្ឋានមានការយល់ដឹងអំពីជីវភាពរស់នៅ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តឱ្យមានភាពរួបរួម និងសាមគ្គីភាពក្នុងសង្គម។ ផ្តល់កម្លាំងចិត្ត ការលើកទឹកចិត្ត និងការធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំ។ ជួយបង្កើនការយល់ចិត្តគ្នា និងបង្កើតសង្គមមួយដែលមានការយកចិត្តទុកដាក់ និងការចែករំលែកគ្នាទៅវិញទៅមក។ 

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត គ្រួសារក្រីក្រ១ចំនួន៤០០គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ÷ អង្គរ២៥គីឡូក្រាម ទឹកត្រី០១យួរ និងថវិកាចំនួន៥០០០០រៀល ដែលជាការឧបត្ថម្ភគាំទ្រផ្ទាល់របស់ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈ រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន។ អត្ថបទលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV