Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម លី វេត ដឹកនាំកិច្ចប្រជុំកែសម្រួលរបាយការណ៍ប្រចាំខែមីនា របស់រដ្ឋបាលខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៦

ឯកឧត្តម លី វេត ដឹកនាំកិច្ចប្រជុំកែសម្រួលរបាយការណ៍ប្រចាំខែមីនា របស់រដ្ឋបាលខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៦

(កំពង់ធំ)÷ ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំកែសម្រួលរបាយការណ៍ប្រចាំខែមីនា របស់រដ្ឋបាលខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០២  ខែមេសា ឆ្នាំ២០២៦។

ជាមួយគ្នានេះផងដែរឯកឧត្តម លី វេត បានគូសបញ្ជាក់ថាសម្ភារៈ និងថវិកាសម្រាប់ការងារគាំទ្រដល់សកម្មភាពចុះមូលដ្ឋាននៅមានលក្ខណៈល្អប្រសើរ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ដូចជា ផ្លូវ ថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយទឹក សំណង់សិល្បការ ទ្វារទឹក លូទឹក សំណង់ស្ទាក់ទឹក និងសំណង់បង្អោរព្រមទាំងអគ្គិសនី និងទឹកស្អាត ឆ្លើយតបសម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ដីព្រៃនៅតំបន់ការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងគម្របព្រៃឈើឆ្នាំ២០០២។ កសិផល និងផលិតផលខ្មែរ ទទួលបានការគាំទ្រ និងមានទីផ្សារខ្ពស់។ ផលិតផលទេសចរណ៍ក្នុងខេត្តកំពង់ធំកំពុងតែមានការរីកចម្រើនជាបណ្ដើរៗ។ គ្រឹះស្ថានសិក្សាមានអគារសិក្សា បណ្ណាល័យ សម្ភារនិងឧបករណ៍ផ្សេងៗ ព្រមទាំងចំនួនគ្រូបង្រៀនមានគ្រប់គ្រាន់។ ការផ្តល់សេវាពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណប័ណ្ណ និងសេវាពាក់ព័ន្ធនឹងដីធ្លី នៅមូលដ្ឋានគឺបម្រើជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

 ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបន្ថែមទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការពីក្រុមការងារជាខ្សែទទឹងខេត្តកំពង់ធំ សម្រេចបានសមិទ្ធផលជាច្រើនទៀត ជាអាទិ៍ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ ទំនប់ ប្រឡាយ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ និងសុខាភិបាល ការកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតូចៗជាច្រើនទៀត។ ការអនុវត្តផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ ការជំរុញអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំនៅតាមសាលារៀនគោលដៅ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរ ផ្តោតលើវិស័យស្រូវស្វាយចន្ទី កៅស៊ូ វារីវប្បកម្ម ទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម ដោយបានសហការជាមួយដៃគូនានាក្នុងនោះរួមមាន ការដាក់ឱ្យដំណើរការជាផ្លូវការ មន្ទីរពិសោធន៍នវានុវត្តខេត្តកំពង់ធំ។

ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ បានដាក់គោលដៅជំរុញសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឱ្យកាន់តែសកម្ម និងផុលផុស ក្រុមការងារបានដាក់ចេញនូវទិសដៅជាមូលដ្ឋានគឺជំរុញការលើកកម្ពស់សមត្ថភាពរបស់អង្គភាពនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ ភាពជាម្ចាស់ និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្ត កម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ផ្សព្វផ្សាយ និងចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធី គោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥របស់រាជរដ្ឋាភិបាល ឱ្យទទួលបានលទ្ធផលផ្លែផ្កា និងជាក់ស្តែង។ គាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តកំពង់ធំ ដោយផ្តល់អាទិភាពលើ(ផ្លូវ ថ្នល់ ស្ពាន ប្រឡាយទឹក ទំនប់ទឹក អគ្គិសនី និងទឹកស្អាត) ដោយខិតខំស្វែងរកការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីអនុវត្តឱ្យចំគោលដៅ និងមានប្រសិទ្ធ។ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត ដើម្បី បង្កើនសក្តានុពលនៃកំណើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អត្ថបទលោក ធូ កែវមេុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV