Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន សំណេះសំណាលសាកសួរសុខទុក្ខឧបត្ថម្ភស្បៀងអាហារ និងថវិកា ជូនដល់គ្រួសារយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឯកឧត្តម នួន ផារ័ត្ន សំណេះសំណាលសាកសួរសុខទុក្ខឧបត្ថម្ភស្បៀងអាហារ និងថវិកា ជូនដល់គ្រួសារយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម អភិបាលរងខេត្ត បានអញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារ និងថវិកា ជូនដល់ក្រុមគ្រួសារយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលស្វាមីរបស់គាត់កំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយកន្លងទៅនេះ ឯកឧត្តម និងលោកជំទាវ បានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងបេសកកម្មការពារបូរណភាពទឹកដី ក៏ដូចជាការបំពេញភារកិច្ចក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ដោយឡែក នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ឯកឧត្តម នួនផា រ័ត្ន បានជួយឧបត្ថម្ភបន្ថែមទៀត ដល់ក្រុមគ្រួសារយោធិនមួយចំនួន នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងវរសេនាតូចចំណុះទាំងពីរ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម ឃីដមួយកញ្ចប់ និងថវិកាចំនួន ៥០,០០០រៀល ផងដែរ ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានគោរពបទបញ្ជា និងវិន័យយ៉ាងមួយម៉ាត់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងពេលដែលពួកទាហានសៀមចូលឈ្លានពានទឹកដីកម្ពុជា ដែលខុសច្បាប់។ ហើយជាមួយនឹងដែរ កងកម្លាំងនៅខាងក្រោយ បានខិតខំយ៉ាងសកម្ម ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទនៈ ។

ឯកឧត្តម នួន ផារ័ត្ន បានផ្សព្វផ្សាយសភាពការណ៍មួយចំនួន ស្ដីពីសភាពការណ៍ទូទៅនៅតាមព្រំដែនកម្ពុជា ថៃ និងវិធានការនានារបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការតស៊ូ ទាំងវិស័យយោធា ក្នុងភារកិច្ចការពារបូរណភាពទឹកដីមិនឱ្យមានការបាត់បង់ ។ ទាំងវិស័យនយោបាយការទូត និងវិធានការនានាតាមផ្លូវច្បាប់ ដើម្បីសន្តិភាពយូរអង្វែង ។ ដូច្នេះយោធិនគ្រប់រូប និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ (បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ -និត្យនិងកែសម្រួលអ៊ុមញឹប)។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV