Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោកអភិបាលស្រុក នាំយកអំណោយអភិបាលខេត្តកំពង់ធំ ចែកជូនគ្រួសារងាយរងហានិភ័យ២០០គ្រួសារ នៅឃុំពាមបាង

ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោកអភិបាលស្រុក នាំយកអំណោយអភិបាលខេត្តកំពង់ធំ ចែកជូនគ្រួសារងាយរងហានិភ័យ២០០គ្រួសារ នៅឃុំពាមបាង

(កំពង់ធំ)៖ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងសហការី កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បាននាំយកអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋជាគ្រួសារងាយរងហានិភ័យចំនួន២០០គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
សកម្មភាពមនុស្សធម៌នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយការយកចិត្តទុកដាក់ ដើម្បីចូលរួមសម្រាលការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះស្ថានភាពខ្វះខាត និងងាយរងហានិភ័យនៅក្នុងមូលដ្ឋាន។

លោក ឡាយ ស៊ីលី និងលោក សាយ គឹមឡម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយបង្ហាញពីការយកចិត្តទុកដាក់ជានិច្ចរបស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អំណោយដែលបានចែកជូននាពេលនោះ គឺជាការចូលរួមដ៏មានអត្ថន័យក្នុងការជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារងាយរងហានិភ័យទាំង ២០០គ្រួសារ និងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការចែករំលែក និងការមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់នៅឯកោ ក្នុងពេលជួបការលំបាក។

ប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំស្រុក និងក្រុមការងារ ដែលបាននាំយកអំណោយមកចែកជូនដល់ពួកគាត់ដោយផ្ទាល់។

ជារួមការចែកអំណោយនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងស្រុក ចំពោះប្រជាពលរដ្ឋងាយរងហានិភ័យ និងបានរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង៕

នៅក្នុងឱកាសនេះដែរលលោកប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោកប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ដល់តាមខ្នងផ្ទះ ដើម្បីប្រមូលព័ត៌មាន ស្ដាប់នូវបញ្ហាសម្ដីផ្ទាល់ សំណូមពរ និងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋថែមទៀតផង ដើម្បីបានជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងត្រូវគោលដៅ។

សូមបញ្ជាក់ថា ការចែកអំណោយនៅពេលនេះមានដូចជាគ្រឿងឧបភោគបរិភោគមួយចំនួន សំលៀកបំពាក់ ព្រមទាំងថ្នាំពេទ្យមួយចំនួនថែមទៀត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង,ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV