Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្មវិធីជិះកង់មិត្តភាព លើប្រធានបទ “បារាយណ៍ជាប់ចិត្ត” និង “ទេសចរណ៍បៃតង” នៅទីរួមស្រុកបារាយណ៍ ខេត្តកំពង់ធំ ដឹកនាំដោយលោកពៅ វណ្ណា ប្រធានក្រុមជិះកង់មិត្តភាពរំលង-បារាយណ៍ (R&B)

កម្មវិធីជិះកង់មិត្តភាព លើប្រធានបទ “បារាយណ៍ជាប់ចិត្ត” និង “ទេសចរណ៍បៃតង” នៅទីរួមស្រុកបារាយណ៍ ខេត្តកំពង់ធំ ដឹកនាំដោយលោកពៅ វណ្ណា ប្រធានក្រុមជិះកង់មិត្តភាពរំលង-បារាយណ៍ (R&B)

(កំពង់ធំ)÷នៅសាលាស្រុកបារាយណ៍
ខេត្តកំពង់ធំ កម្មវិធីជិះកង់មិត្តភាព លើប្រធានបទ “បារាយណ៍ជាប់ចិត្ត” និង “ទេសចរណ៍បៃតង” នៅទីរួមស្រុកបារាយណ៍ ខេត្តកំពង់ធំដឹកនាំដោយលោកពៅ វណ្ណា ប្រធានក្រុមកង់មិត្តភាពរំលង-បារាយណ៍ (R&B) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះលោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍បានមតិសំណេះសំណាលជាមួយក្រុមកីឡាករជិះកង់យុវជនដឹកនាំដោយលោក ពៅ វណ្ណា ប្រធានក្រុមជិះកង់មិត្តភាពរំលង- បារាយណ៍(R&B)មានចំនួន១៥កង់ ជាប្រភេទកង់ជិះឡើងភ្នំ។

លោកឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍បានលើកឡើងថា ថ្ងៃនេះមានកិត្តិយសយ៉ាងខ្លាំងដែលបានចូលរួមជិះកង់មិត្តភាព លើប្រធានបទ “បារាយណ៍ជាប់ចិត្ត”និង “ទេសចរណ៍បៃតង”កម្មវិធី និងប្រធានបទនេះមានគោលបំណង៖លើកកម្ពស់សុខភាព និងការរស់នៅបែបសកម្មបង្កើនភាពសាមគ្គី និងមិត្តភាពរវាងយុវជន និងប្រជាពលរដ្ឋ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងតំបន់បារាយណ៍លើកទឹក ចិត្តការអភិរក្សបរិស្ថាន និងការអភិវឌ្ឍ ទេសចរណ៍បៃតង។ កម្មវិធីជិះកង់នេះ នឹងនាំឱ្យអ្នកចូលរួមបានស្គាល់ពីទេសភាពធម្មជាតិ សម្បត្តិបេតិកភណ្ឌ និងវប្បធម៌ក្នុងស្រុកបារាយណ៍ ដែលជាតំបន់មានសក្ដានុពលទេសចរណ៍ និងមានតម្លៃប្រវត្តិសាស្ត្រ។  ក្រៅពីនេះ កម្មវិធីក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ រវាងអ្នកចូលរួម ពង្រឹងស្មារតីស្រឡាញ់ធម្មជាតិ និងការចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាតបៃតង។

លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានបន្ថែមទៀតថា នៅពេលខាងមុខនេះ គ្រោងការជិះកង់ដូចនេះបន្តទៀត ដោយសារស្រុកបារាយណ៍ ខេត្តកំពង់ធំ មានហេដ្ឋារចនាសម្ព័ន្ធរីកដុសដាល ដូចជាផ្លូវកៅស៊ូ ផ្លូវចាក់បេតុង ផ្លូវលំក្រាលគ្រួសក្រហម ផ្លូវលំតាមប្រព័ន្ធប្រឡាយខ្វាត់ខ្វែងពីតំបន់មួយទៅតំបន់មួយទៀត។ ដោយសារសក្តានុពលមានសំបូរបែប លោកអភិបាលស្រុកបារាយណ៍ ចូលរួមបំផុសការជិះកង់ទៅកាន់រមណីយដ្ឋាននានា ដូចជារមណីយដ្ឋានបឹងសំរឹទ្ធិ រមណីយដ្ឋានទំនប់១មករា រមណីយដ្ឋានអូរស្វាយ និងទីតាំងតំបន់ប្រវត្តិសាស្រ្តប្រាសាទបុរាណនៅឃុំត្នោតជុំ និងប្រាសាទបុរាណនៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឪកាសនោះដែរលោក ពៅ វណ្ណា ប្រធានក្រុមជិះកង់មិត្តភាពរំលង-បារាយណ៍(R&B)សូមអញ្ជើញយុវជនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់កីឡាជិះកង់ទាំងអស់ ចូលរួមកម្មវិធីនេះ ដើម្បីរួមគ្នាបង្កើតអនុស្សាវរីយ៍ល្អៗ និងជំរុញទេសចរណ៍បៃតងនៅស្រុកបារាយណ៍មានលក្ខណៈល្អប្រសើរឡើង។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV