Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីចរាចរណ៍កំពង់ធំ ចុះអនុវត្តរឹតបន្តឹងច្បាប់ បទល្មើសថយចុះ

មន្ត្រីចរាចរណ៍កំពង់ធំ ចុះអនុវត្តរឹតបន្តឹងច្បាប់ បទល្មើសថយចុះ

បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំឲ្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាពលើដងផ្លូវ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងមានប្រសិទ្ធភាព។

យោងតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ម៉ង់ វិទូ ស្នងការរងនគរបាលខេត្តកំពង់ធំ ក្នុងបទសម្ភាសន៍ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានលើកឡើងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានចុះអនុវត្តការងារយ៉ាងយកចិត្តទុកដាក់នៅតាមតំបន់សំខាន់ៗ ដោយផ្តោតលើការពង្រឹងវិន័យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព។

លោកបានបញ្ជាក់បន្ថែមថា វិធានការនេះមានតួនាទីសំខាន់ក្នុងការទប់ស្កាត់អំពើល្មើស និងរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយអត្រាស្លាប់ របួស និងពិការ។ ការអនុវត្តត្រូវបានធ្វើឡើងដោយស្មើភាពចំពោះអ្នកប្រើប្រាស់ផ្លូវគ្រប់រូប។

ជាលទ្ធផល របាយការណ៍អនុវត្តវិធានការនេះបានបង្ហាញថា ស្ថានភាពបទល្មើសចរាចរណ៍នៅក្នុងមូលដ្ឋាន មានការថយចុះគួរឲ្យកត់សម្គាល់។

ជាមួយគ្នានេះ លោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា កម្លាំងជំនាញបានបន្តចុះត្រួតពិនិត្យ និងអនុវត្តច្បាប់លើអ្នកបើកបរដែលប្រព្រឹត្តល្មើសជាប្រចាំ ដូចជា បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព និងមិនគោរពសញ្ញាចរាចរណ៍។

លោកបានបញ្ជាក់ថា ការរឹតបន្តឹងអនុវត្តច្បាប់នេះ មិនត្រឹមតែជួយកាត់បន្ថយបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹង និងការគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងផងដែរ។

លោកក៏បានបន្ថែមថា វិធានការនេះជាផ្នែកមួយនៃគោលនយោបាយរបស់អគ្គស្នងការនគរបាលជាតិ ដែលផ្តោតលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងសុវត្ថិភាពសាធារណៈលើដងផ្លូវ។

ចុងក្រោយ លោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យបន្តគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។
អត្ថបទដោយ លោកលន សុភា.ពិនិត្យដោយលោកប៉ាត ពណ្ណរាយ

filter: 0; fileterIntensity: 0.0; filterMask: 0; captureOrientation: 0; module: photo;
hw-remosaic: false;
touch: (-1.0, -1.0);
modeInfo: HDR ;
sceneMode: 2;
cct_value: 4602;
AI_Scene: (-1, -1);
aec_lux: 85.0;
aec_lux_index: 0;
hist255: 0.0;
hist252~255: 0.0;
hist0~15: 0.0;
albedo: ;
confidence: ;
motionLevel: 0;
weatherinfo: null;
temperature: 38;
filter: 0; fileterIntensity: 0.0; filterMask: 0; captureOrientation: 0; module: photo;
hw-remosaic: false;
touch: (-1.0, -1.0);
modeInfo: ;
sceneMode: 8;
cct_value: 4681;
AI_Scene: (-1, -1);
aec_lux: 80.0;
aec_lux_index: 0;
hist255: 0.0;
hist252~255: 0.0;
hist0~15: 0.0;
albedo: ;
confidence: ;
motionLevel: 0;
weatherinfo: null;
temperature: 38;

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV