Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៦

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៦

(កំពង់ធំ)÷ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ លោកស្រី ង៉ែត ណារីន បានថ្លែងថាមន្ទីរព័ត៌មានខេត្តកំពង់ធំ បានដំណើរការចុះយកព័ត៌មាន ថតរូបភាពយកមកតែងនិពន្ធ ចងក្រងអត្ថបទព័ត៌មានផលិតកម្មវិធីផ្សេងៗ និងវីដេអូអប់រំខ្លីៗ ដើម្បីផ្សព្វផ្សាយតាមបណ្តាញវិទ្យុFM ទូរទស្សន៍ជាតិខេត្ត និងបានបញ្ជូនខ្លឹមសារមកវិទ្យុ និងរូបភាពមកទូរទស្សន៍ជាតិកម្ពុជា ឱ្យជួយផ្សព្វផ្សាយផងដែរ។ ទន្ទឹមនេះមន្ទីរព័ត៌មានខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់ផ្សាយបន្តពី វិទ្យុ ទូរទស្សន៍ជាតិកម្ពុជាជាប្រចាំ តាមរយៈវិទ្យុ ទូរទស្សន៍ នៅក្នុងខេត្ត នូវរាល់ព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗស្តីពីព្រះរាជសកម្មភាពព្រះមហាក្សត្រ និងសកម្មភាព ព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានរាយការណ៍នូវព័ត៌មានប្លែកៗ ទាន់ហេតុការណ៍ និងព្រឹត្តិការណ៍ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួនមកក្រសួងបានទាន់ពេលវេលា និងធ្វើការត្រួតពិនិត្យជាប្រចាំគ្រប់ ប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តផងដែរ។ 

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានបន្តទៀតថាមន្ទីរព័ត៌មានខេត្ត ជាសេនាធិការរបស់ក្រសួងព័ត៌មាន ដែលបំពេញតួនាទីទ្រទ្រង់ផ្នែក បច្ចេកទេស និងវិស័យព័ត៌មានសម្រាប់ការងារព័ត៌មាននៅថ្នាក់ក្រោមជាតិដោយសម្រេចបាននូវលទ្ធផលមាន÷១.នៅក្នុងមន្ទីរ ថ្នាក់ដឹកនាំ ជាមួយមន្ត្រីក្រោមឱវាទមានការសហការគ្នាបានល្អ និងផ្តល់ បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេសមានភាពសាមគ្គីគ្នាបានល្អប្រសើរ។ ២.ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តមានការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ ជំនាញនានា និងស្ថាប័នផ្សេងៗក្នុងខេត្ត មិនដែលមានបញ្ហាអ្វីនោះឡើយ។ ៣.មន្ទីរព័ត៌មានខេត្តតែងតែគោរពអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញរបស់ថ្នាក់ ដឹកនាំខេត្ត និងមានការចូលរួម សហការជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានលើកទិសដៅសម្រាប់អនុវត្តខែបន្តមាន បង្កើនការចុះផលិតព័ត៌មានឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយតាមវិទ្យុខេត្ត ទូរទស្សន៍ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រនានា។ បង្កើនការផ្សព្វផ្សាយដល់អ្នកសារព័ត៌មានឱ្យមកធ្វើការចុះបញ្ជីអោយបានគ្រប់ៗគ្នា។ បង្កើនគុណភាពផ្តល់សេវាសាធារណៈលើវិស័យព័ត៌មាន និងសោតទ្យន៍ (ដល់មូលដ្ឋាន) និងចុះធ្វើបទយកការណ៍តាមមូលដ្ឋានតាមរដូវកាល។ ជំរុញនិងតាមដានអ្នកសារព័ត៌មានក្នុងខេត្ត និងឆ្លងកាត់មកចុះបញ្ជី។ តាមដានធ្វើបច្ចុប្បន្នភាពលើម្ចាស់ស្ថានីយ៍ វិទ្យុ ទូរទស្សន៍ ទីតាំងតាមបង្គោល នីមួយៗ ដែលមានបំពាក់ម៉ាស៊ីនផ្សាយតាមទីតាំងនីមួយៗ។ តាមដានការបោះពុម្ពផ្សាយទស្សនាវដ្ដី ព្រឹត្តបត្តិ និងប្រមូលព័ត៌មានមកផ្សាយតាមផេក និងវិទ្យុ ទូរទស្សន៍ និងគេហទំព័រនានា។ បន្តតាមដានការចុះផ្សាយ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយ ដែលបង្កឱ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់ដល់សង្គមជាតិ។ បង្កើតកម្មវិធីផ្សាយផ្ទាល់ព័ត៌មានថ្មីៗតាមផេកវិទ្យុ និងទូរទស្សន៍ខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV