Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានក្រុមជំនួយការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ ស្តីអំពីស្ថានភាពទូទៅ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការគ្រប់គ្រងការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងខេត្ត ជាមួយនោះក៏បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗ នៃការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរដែនដី សម្រេចបានលទ្ធផលល្អប្រសើរផងដែរ   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ  បានឡើងធ្វើបទអន្តរាគមន៍ ដោយបានបញ្ជាក់ថា៖ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ បទល្មើសកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនមានកើតឡើងទៀតទេ​ ។ ហើយបទល្មើសនេសាទ ខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ក៏មានការថយចុះ   ដោយប្រជាពលរដ្ឋភាគច្រើនបានយល់ដឹង និងចូលរួមក្នុងការគោរពច្បាប់ស្ដីពីជលផលថ្មី​ ។ ហើយនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានសំណូមពរដល់អាជ្ញាធរដែនដី នៅគ្រប់លំដាប់ថ្នាក់ សូម​ចូលរួមជាមួយសមត្ថកិច្ចជំនាញ និងកងកម្លាំងចម្រុះ ក្នុងការបន្តសកម្មភាពការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លៃនៃការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បណ្ដាមន្ទីរ ស្ថាប័ននានា នៅក្នុងខេត្ត ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង៩ និងកងកម្លាំងប្រដាប់អាវុធទាំងបី  ដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ច ចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបានយ៉ាងល្អប្រសើរ។ ពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញស្គេម  និងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំបានយ៉ាងល្អប្រសើរ។

ឯកឧត្តម នួន ផារ័ត្ន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បណ្ដាមន្ទីរ ស្ថាប័ននានា នៅក្នុងខេត្ត ព្រមទាំងគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវបន្តរួមគ្នាប្រយុទ្ធប្រឆាំងតាមគ្រប់រូបភាព ក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញស្គេម ឱ្យបានជាដាច់ខាត។ ជាមួយនោះដែរ ត្រូវបន្តរួមគ្នាការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ។ ដោយឡែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរ​ខាងមុខ​នេះ​ គ្រប់​ ស្រុក​ ក្រុង​បណ្ដា​មន្ទីរ​អង្គ​ភាព​ត្រូវប្រុងប្រៀបការរៀបចំ ការតុបតែងលម្អសោភ័ណភាព ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  និង​ត្រូវ​រៀបចំ​ប្រតិភូ​ទៅ​សួរ​សុខទុក្ខ​បងប្អូន​វីរ:កងទ័ព​នៅ​សមរភូមិ​មុខ​ និង​បងប្អូន​អតីត​យុទ្ធ​ជន​ផងដែរ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV