អភិបាលខេត្តកំពង់ធំស្នើឲ្យសមាជិកសមាគមកែលម្អជីវភាពកសិករត្រូវតែផ្តល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមក ជាពិសេសភាពស្មោះត្រង់ជាមួយគ្នា
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំស្នើឲ្យសមាជិកសមាគមកែលម្អជីវភាពកសិករត្រូវតែផ្តល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមក ជាពិសេសភាពស្មោះត្រង់ជាមួយគ្នា។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨ របស់សមាគមកែលម្អជីវភាពកសិករ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីសមាជិក របស់សមាគមប្រមាណជិត ៣០០ នាក់។
ឯកឧត្តមបញ្ជាក់ថាភាពស្មោះត្រង់ និងការព្យាយាមមានសារៈសំខាន់ណាស់សម្រាប់យកជាគោលក្នុងការអនុវត្ត ប្រសិនបើកត្តាសំខាន់ទាំងពីរនេះដើរហើរនោះសមាគមនឹងទៅហើយ តែប្រសិនបើក្នុងករណីមិនទុកចិត្តគ្នាហើយសមាជិកម្នាក់ៗ ប្រកដជាវិចបង្វិចរៀងៗខ្លួនហើយ។ លើសពីនេះ សម្រាប់រដ្ឋាភិបាលបន្តឃ្លាំមើល នឹងគាំទ្រគ្រប់ស្ថានភាព ប៉ុន្តែល្គឹកណាសមាគមខ្លួនឯងត្រូវរឹងមាំផងដែរ។
ឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម ក្នុងការផ្តល់ជាហិរញ្ញប្រទានក្នុងការ ជួយកាត់បន្ថយភាពក្រីក្រ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាតាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិករខ្នាតតូចតំបន់ទន្លេសាបនេះ និងបានថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តគម្រោងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារសម្របសម្រួលគម្រោងថ្នាក់ខេត្ត ក្រុមទីប្រឹក្សា ក្រុមការងារផ្តល់សេវា និងលោក លោកស្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តគម្រោងទទួលបានលទ្ធ ផលដ៏ធំធេងកន្លងមកនេះ។
ឯកឧត្តមបានស្នើដល់លោក លោកស្រី ទីប្រឹក្សាគម្រោង អ្នកផ្តល់សេវា ក្រុមប្រឹក្សាភិបា លសមាគម និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ សង្កាត់ទាំងអស់ បន្តការយកចិត្តទុកដាក់ក្នុងការជួយតម្រង់ទិសសមាគម និងជួយដោះស្រាយបញ្ហានានាដែលកើតមានឡើងក្នុងសមាគម ដើម្បីរក្សានូវនិរន្តរភាព ភាពរីកចម្រើនដល់ក្រុមកែលម្អជីវភាព ។
លោកស្រី ម៉ន លក្ខិណា ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានឲ្យដឹងថាសមាគមកែលម្អជីវភាពកសិករ សមាគមកែលម្អជីវភាពកសិករ ត្រូវបានបង្កើតឡើងដោយក្រុមកែលម្អជីវភាពកសិករ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៧ ក្រោម ក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ដែលមានខេត្តគោលដៅ ចំនួន៧ រួមមាន ខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ នឹងខេត្តព្រៃវែង និងមានស្រុកចំនួន ៣៨ស្រុក ២៧០ឃុំ និង មានក្រុមកែលម្អជីវភាពចំនួន ១៩០៦ក្រុម។














![]()
