Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ រៀបចំអបអរសាទរកម្មវិធីបាឋកថាស្តីពីវិទ្យាសាស្ត្រក្នុងការអភិវឌ្ឍខ្លួនឯង ដល់សិស្សនិស្សិត និងសិស្សានុសិស្សប្រមាណជាង៣០០នាក់

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ រៀបចំអបអរសាទរកម្មវិធីបាឋកថាស្តីពីវិទ្យាសាស្ត្រក្នុងការអភិវឌ្ឍខ្លួនឯង ដល់សិស្សនិស្សិត និងសិស្សានុសិស្សប្រមាណជាង៣០០នាក់

(កំពង់ធំ)÷ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាអ្នកសិក្សាស្រាវជ្រាវភាពជាអ្នកដឹកនាំ និងការអប់រំ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ អញ្ជើញដឹកនាំកម្មវិធីបាឋកថាស្តីពីវិទ្យាសាស្ត្រក្នុងការអភិវឌ្ឍខ្លួនឯង ស្ថិតនៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃវិទ្យាស្ថានពហុបច្ចេកវិទ្យាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានលើកឡើងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០០១ តាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក្រោមការឧបត្ថម្ភថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមាន ឈ្មោះថាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ។ ពីដំបូងមជ្ឈមណ្ឌល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា រហូតមកដល់ឆ្នាំ២០០៥ មជ្ឈមណ្ឌលបានប្តូរមកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភា ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ ព្រមទាំងភាពសុខដុមរមនា និងសុភមង្គល ជូនប្រជាពលរដ្ឋកម្ពុជា។ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យលេខៈ២៦ អ.ន.ក្រ.បក បានប្រែក្លាយ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ទៅជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។ 

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីឱ្យអនាគតភ្លឺស្វាង អនាគតដែលមានភាពល្អប្រសើរ មានសង្ឃឹម និងមានឱកាសរីកចម្រើនក្នុងជីវិត។ វាសំដៅទៅលើជីវិតដែលមានការអប់រំល្អ ការងារល្អ សុខភាពល្អ និងការរស់នៅដោយសុភមង្គល។ ការសិក្សា និងការអប់រំ ការរៀនសូត្រយ៉ាងខិតខំជួយបង្កើនចំណេះដឹង និងបើកឱកាសការងារល្អនៅថ្ងៃអនាគត។.ការខិតខំប្រឹងប្រែង មនុស្សដែលខិតខំធ្វើការ និងមិនបោះបង់ងាយៗ មានឱកាសជោគជ័យខ្ពស់។ មានគោលដៅក្នុងជីវិតកំណត់គោលដៅច្បាស់លាស់ជួយឱ្យយើងដឹងថាត្រូវដើរទិសណា។ សីលធម៌ និងអាកប្បកិរិយាល្អការគោរពអ្នកដទៃ ស្មោះត្រង់ និងទំនួលខុសត្រូវ ជួយបង្កើតជីវិតដែលមានតម្លៃ ថែរក្សាសុខភាពជាគ្រឹះសម្រាប់ការសិក្សា ការងារ និងជីវិតល្អ។

ថ្លែងទៅកាន់សិស្ស-និស្សិត និងសិស្សានុសិស្ស ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង បានបង្ហាញពីគោលបំណងដល់សិក្ខកាមមានសមត្ថភាពប្រើប្រាជ្ញា ចិត្ត និងទេពកោសល្យ ដើម្បីអភិវឌ្ឍខ្លួនប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព តាមរយៈវិធីសាស្រ្តវិទ្យាសាស្ត្រ(ភាពជាមនុស្ស ភាពជានិស្សិត និងភាពជាអ្នកបន្តវេន)។ ដំណើរការអភិវឌ្ឍខ្លួនឯង គឺត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ អភិវឌ្ឍឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាអ្នកសិក្សាស្រាវជ្រាវភាពជាអ្នកដឹកនាំ និងការអប់រំ សំណូមពរដល់សិក្ខាកាមចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់ពីមេរៀនដែលមានសារៈសំខាន់ ដើម្បីបំភ្លឺយកចំណេះដឹង បទពិសោធន៍ និងជំនាញមួយពិតប្រាកដ ទៅថ្ងៃអនាគតរបស់សិស្សនិស្សិតប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការអនុវត្តការងារ ដែលបានរៀបចំ ឬបានគ្រោងទុក ដើម្បីឱ្យការងារនោះសម្រេចបានលទ្ធផលល្អ។ វាជាការប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពក្នុងការធ្វើការងារ។
សារៈសំខាន់នៃការអនុវត្តការងារជួយឱ្យការងារសម្រេចបានជោគជ័យ ការអនុវត្តការងារយ៉ាងត្រឹមត្រូវធ្វើឱ្យគោលដៅដែលបានកំណត់អាចសម្រេចបាន។ បង្កើនបទពិសោធន៍ ពេលអនុវត្តការងារ យើងទទួលបានបទពិសោធន៍ថ្មីៗ និងជំនាញបន្ថែម។ បង្កើនទំនួលខុសត្រូវការអនុវត្តការងារជួយឱ្យមនុស្សមានវិន័យ និងទំនួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន អភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន វាជួយអភិវឌ្ឍគំនិត ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV