ការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋពីសំណាក់ច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកកំពង់ស្វាយ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។ ច្រកចេញចូលតែមួយនេះបានដើរតួនាទីសំខាន់ក្នុងការផ្ដល់សេវាកម្មរដ្ឋបាលនានា ដើម្បីបម្រើតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាក់ស្តែង នៅច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកកំពង់ស្វាយ មានការផ្ដល់សេវាកម្មជាច្រើនដូចជា ការធ្វើលិខិតបញ្ជាក់ផ្សេងៗ ការផ្ដល់សេវាពាក់ព័ន្ធនឹងអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ ការចុះបញ្ជីអាជីវកម្ម និងសេវាកម្មរដ្ឋបាលផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ច្រេស ខ្លី ប្រធានច្រកចេញចូល តែមួយស្រុកកំពង់ស្វាយ បានលើកឡើងថា
មន្ត្រីអនុវត្តការងារប្រចាំថ្ងៃ នៅច្រកចេញចូលតែមួយស្រុកកំពុងស្វាយ តែងតែអនុវត្តការងារដោយយកចិត្តទុកដាក់ ទទួលស្វាគមន៍ និងណែនាំប្រជាពលរដ្ឋអំពីនីតិវិធីនៃការទទួលសេវាកម្ម ដើម្បីធានាថាការផ្ដល់សេវាកម្មប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាព។ក្រៅពីនេះ តម្លៃសេវាកម្ម និងរយៈពេលនៃការបំពេញសេវាកម្មនីមួយៗ ក៏ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលពិនិត្យ និងជៀសវាងការយល់ច្រឡំ។
ប្រជាពលរដ្ឋដែលបានមកទទួលសេវាកម្មនៅទីនេះ បានបង្ហាញពីការពេញចិត្តចំពោះការផ្ដល់សេវាកម្ម ដែលមានភាពឆាប់រហ័ស សាមញ្ញ និងមានភាពច្បាស់លាស់ក្នុងនីតិវិធី។ការរៀបចំការងារតាមប្រព័ន្ធច្រកចេញចូលតែមួយ បានជួយកាត់បន្ថយពេលវេលា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការស្វែងរកសេវាកម្មពីមន្ទីរផ្សេងៗ។
តាមរយៈការអនុវត្តប្រព័ន្ធច្រកចេញចូលតែមួយនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំពង់ស្វាយ ក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។អត្ថបទធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

















![]()
