Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ”

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ”

(កំពង់ធំ)៖រសៀលថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

បន្ទាប់ពីលោកស្រី ឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ អានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥  ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦រួចមក ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ក្នុងថ្ងៃដ៏មហោឡារឹក នៃពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ២០២៦ ដែលត្រូវបានប្រារព្វទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា ផងដែរ ក្នុងនាមលោក ជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងឧត្តមភរិយា  ពិតជាមានក្តីសោមន្សរីករាយក្រៃលែង ដែលបានចូលរួមកម្មវិធីថ្ងៃដ៏វិសេសវិសាលនេះ ហើយលោកពិតជារំភើបដែលមានវត្តមានឧត្តមភរិយារបស់លោក រួមទាំងភរិយារបស់លោកស្នងការរង, ភរិយារបស់លោកអធិការ ដែលមានវត្តមាន នាពេលនេះ ។

តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា , ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានផ្តាំផ្ញើសួរសុខទុក្ខ ជូនពរមន្រ្តីនគរបាលជាតិនារី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមមានសុខភាពល្អ មានសុភមង្គល
និងជោគជ័យគ្រប់ភារកិច្ច ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បន្តថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃដ៏មានន័យបំផុតសម្រាប់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ យើងបានរៀបចំកម្មវិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តជាតិ ០៨ មីនា ឆ្នាំ២០២៦ យើងដឹងហើយថាស្ត្រី គឺបានរួមចំណែក នៃការអភិវឌ្ឍន៍ គ្រប់វិស័យ ដោយសារពួកគាត់បានបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិ ហើយចំពោះនគរបាលនារី មានតួនាទីសំខាន់ក្នុងការពារសិទ្ធិ និងធានាសុវត្ថិភាពសម្រាប់សង្គម រួមមាន៖

១-ការពារសិទ្ធិស្រ្តី និងកុមារបំពេញតួនាទីជាជំនួយការអនុវត្តច្បាប់ក្នុងករណីពាក់ព័ន្ធ និងអំពើហិង្សាលើស្រ្តី និងកុមារ សម្របសម្រួលដំណោះស្រាយបញ្ហាដោយសារការចងសម្ព័ន្ធជាមួយអង្គការស៊ីវិល ។

២-ការចូលរួមក្នុងសហគមន៍បង្កើតសម្ព័ន្ធភាពល្អរវាងស្រ្តី និងអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយបញ្ហាផ្សេងៗដូចជា ការរើសអើងយេនឌ័រ និងការធានាឲ្យស្រ្តីមានសិទ្ធិស្មើភាព ។

៣-ស្ត្រីជាកម្លាំងជួរក្រោយ ក៏មានសកម្មភាពផុសផុល តាមរយៈបណ្តាញសង្គម យន្តការមនុស្សធម៌គ្រប់រូបភាពនាំគា្នកៀរគរ ដើម្បីរៀបចំស្បៀងអាហារ ថ្នាំសង្កូវ ទឹក សម្ភារៈប្រើប្រាស់ មធ្យោបាយ ថវិកា គ្រប់រូបភាពដែលអាចធ្វើទៅបាន ឧបត្តម្ភដល់សមរភូមិ រួមនឹងប្រជាពលរដ្ឋជនភៀសសឹក ។

៤-មន្រ្តីនគរបាលនារី បំពេញភារកិច្ចផ្នែកសន្តិសុខសាធារណៈចូលរួមក្នុងការរក្សាសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដូចជារឿងដែលនារីអាចធ្វើបាន បុរសមិនអាចធ្វើបាន គឺឆែកឆេរត្រួតពិនិត្យជនសង្ស័យជាស្ត្រី ។

សរុបមកនគរបាលនារី មិនត្រឹមតែជួយការពារច្បាប់នោះទេ ប៉ុន្តែពួកគាត់ក៏ជាសមេ្លងសំខាន់សម្រាប់ការពារសិទ្ធិស្រ្តី និងការអភិវឌ្ឍសង្គមផងដែរ ។ លោកស្នើសុំឲ្យនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំយើងទាំងអស់ ពិសេសបុរសៗ ចូលរួមគាំទ្រ និងលើកកម្ពស់សិទ្ធិរបស់ស្រ្តីក្នុងវិស័យផ្សេងៗ។ទន្ទឹមនឹងការផ្តល់សិទ្ធិពេញលេញ លោកស្នងការ បានសំណូមពរឲ្យនគរបាលនារីយើ់ងមានឆន្ទះ និងពង្រឹងសមត្ថភាពគ្រប់ជំនាញបន្ថែមទៀត ។អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ .ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV