Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ។

នៅក្នុងកិច្ចប្រជុំនេះ មានរៀបវារៈ០៣សំខាន់ៗ ដើម្បីដាក់ជូនអង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ៖
១- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត
៣- បញ្ហាផ្សេងៗ

ឯកឧត្តម ដៀប ពីរី បានលើកឡើងថា របាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលខេត្តនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការអនុវត្តតួនាទី ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវខ្ពស់ តាមរយៈការធ្វើសកម្មភាពនានា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍ពិភពលោក ជាពិសេសសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលអាចនឹងកើតមានឡើង ដោយសណ្តាប់ធ្នាប់ពិភពលោកដែលឈរលើមូលដ្ឋានច្បាប់សឹងតែស្លាប់បាត់ទៅហើយ ដែលនេះបានបង្កជាសង្គ្រាមជាច្រើនកន្លែងនៅលើពិភពលោក ហើយក៏ជាការបង្កនូវឱកាសដល់ប្រទេសជិតខាងយើងឆក់យកឱកាសដើម្បីឈ្លានពានកម្ពុជា ដោយមិនខ្លាចការរិះគន់ថារំលោភបំពានច្បាប់អន្តរជាតិនោះទេ។ លើសពីនេះទៀត ឯកឧត្តម ក៏បានធ្វើបច្ចុប្បន្នភាពអំពីគម្រោងនានារបស់រដ្ឋបាលខេត្ត ដែលបាននឹងកំពុងដំណើរការផងដែរ។ ហើយគម្រោងទាំងអស់នេះនឹងធ្វើឱ្យខេត្តកំពង់ធំបានទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើង ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុន។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV