Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

វិទ្យាល័យស្ទឹងសែន ប្រារព្ធពិធីអបអរសាទរជ័យលាភីពានរង្វាន់សាលាគំរូរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំសិក្សា២០២៤-២០២៥

វិទ្យាល័យស្ទឹងសែន ប្រារព្ធពិធីអបអរសាទរជ័យលាភីពានរង្វាន់សាលាគំរូរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំសិក្សា២០២៤-២០២៥

(កំពង់ធំ)÷ លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែន លោកគ្រូអ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលា សហគមន៍លោកមេប៉ុស្តិ៍ លោកមេឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង៣០០នាក់ បានប្រារព្ធពិធីអបអរសាទរជ័យលាភីពានរង្វាន់សាលាគំរូសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំសិក្សា២០២៤-២០២៥ ដែលមានការដង្ហែជុំវិញសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។

មានប្រសាសន៍នៅក្នុងកម្មវិធីនេះលោក ធន ធុង បានលើកឡើងថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជ រដ្ឋាភិបាល អាណត្តិថ្មី សម័យឌីជីថល នៃស្តងដាទំនើប ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា គឺជាផ្នែកមួយដ៏សំខាន់ ក្នុងវិស័យសិក្សាធិការជាតិ និងជាធនធានមនុស្ស។ ក្នុងនោះវិទ្យាល័យស្ទឹងសែនបានរះឡើងត្រដែកត្រដឹម ក្រោមការខិតខំប្រឹងប្រែង ស្តារ និងលើកកំពស់ការអភិវឌ្ឍសាលាក្នុងស្មារតី សាមគ្គីភាព ភាតរភាព ជាមួយលោកគ្រូអ្នកគ្រូ អាជ្ញាធរគ្រប់ជាន់ថ្នាក់ សហគមន៍ គឺដូចជាមាតាបិតា-អាណាព្យាបាលសិស្ស បានធ្វើឱ្យវិទ្យាល័យស្ទឹងសែនក្លាយជា៖ ១.សាសាទទួលបានពានស្តង់ដា សាលាគំរូ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ២.សាសាទទួលបានពានរង្វាន់ ការជជែកដេញដោលយុវជន។ ៣. លទ្ធផលនៃការទទួលបាននិទ្ទេសA  និងABC ៤៧% និងការប្រឡងជាប់៩៧% នៃការប្រឡងបាក់ឌុបមធ្យមសិក្សាទុតិយភូមិ លើស្តង់ដាក្រសួងអប់រំ យុវជន និងកីឡា។ ៤. សាលាបានជាប់ឈ្មោះ ក្នុងចលនាកុមារបីល្អ ទទួលបានបណ្ណសរសើរពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។ ៥.សាលាទាំងមូល បានទទួលទង សាលាស្អាតក្នុងខេត្ត។ ៦. សាលាមានសួនបន្លែដ៍ស្រស់ស្អាត ជាមួយនិងហេដ្ឋារចនាសម្ព័ន បេតុងសាប ក្នុងទីធ្លាអគារសិក្សា សួនច្បារលម្អអំពូលអគ្គីសនី ស្រះចិញ្ចឹមត្រី តារាងបាល់ទះ បាល់ទាត់ ទ្រទ្រង់វិស័យកីឡា និងមានអំពូលសូឡាបំភ្លឺតាមដងផ្លូវខាងមុខ និងផ្លូវចូលក្នុងសាលារៀនប្រកបដោយសោភ័ណភាព។

លោកនាយកវិទ្យាល័យស្ទឹងសែន បានបញ្ជាក់បន្ថែមទៀតថាសមទ្ធិផលទាំងអស់នេះ បានធ្វើឱ្យវិទ្យាល័យស្ទឹងសែន ប្រែក្លាយទៅជាសាលាស្ដង់ដាគំរូ។ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ គណៈកម្មការទ្រទ្រង់សាលារៀនក៏ដូចជាអាណាព្យាបាលសិស្ស មាតាបិតាសិស្សទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍវិទ្យាល័យស្ទឹងសែនយើងខ្ញុំ ដ៏ច្រើនសន្ធឹកសន្ធាប់នេះដោយសារការចូលរួមនេះទើបវិទ្យាល័យស្ទឹងសែនមានថ្ងៃនេះ។

ជាចុងក្រោយលោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែន សូមលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាលសិស្ស ជឿជាក់ទុកចិត្តលើការដឹកនាំអប់រំរបស់យើងខ្ញុំ នឹងចូលរួមសហការក្នុងការណែនាំកូនចៅសិស្សានុសិស្ស ឱ្យទទួលបានវិន័យនិងសេចក្តីថ្លៃថ្នូរពោរពេញដោយធនធានចំណេះដឹង ដើម្បីជានាវាដឹកនាំជាតិឱ្យក្លាយទៅជាអរិយប្រទេសនៅលើសាកលលោក។ អត្ថបទលោក ធូ កែវមុន្នី.ពីនិត្យអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV