Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រសួងការងារនិងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍សហការគ្នាបើកវេទិកាផ្សព្វផ្សាយក្រោមប្រធានបទ” វេទិកាការងារ និងយុទ្ធនា ការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ក្រសួងការងារនិងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍សហការគ្នាបើកវេទិកាផ្សព្វផ្សាយក្រោមប្រធានបទ” វេទិកាការងារ និងយុទ្ធនា ការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(កំពង់ធំ)÷ ក្រសួងការងារនិងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍សហការគ្នាបើកវេទិកាផ្សព្វផ្សាយក្រោមប្រធានបទ” វេទិកាការងារ និងយុទ្ធនា ការ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពលោកជំទាវ អ៊ូច ជាច័ន្ទមើលការ ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ តំណាងលេខាធិការដ្ឋាននៃគណកម្មាធិការសម្របសំរួលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អមដំណើរដោយឯកឧត្តម ងួន រាសី អភិបាលរងខេត្ត ព្រមទាំងតំណាងអង្គការ ILO និងអង្គភាពមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត។

ឯកឧត្តម ងួន រាសី មានប្រសាសន៍ថា វេទិកានេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងសំរាប់ខេត្តកំពង់ធំ ជាកន្លែងមានអាជីវករ សិប្បករ និងសហគ្រិនបានចុះឈ្មោះក្នុងបញ្ជី នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន ១៤១៥០ នាក់ តាមប្រព័ន្ធរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានទទួលអត្ថប្រយោជន៍ច្រើនសម្រាប់ការប្រកបមុខរបរ ខ្នាតតូចនិងមធ្យម។

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន÷
១. ចុះបញ្ជីសេដ្ឋកិច្ចក្រៅ៧
២. ទទួលបានឱកាសការងារ និងបណ្តុះបណ្តាលជំនាញ
៣. ផ្សព្វផ្សាយផលិតផល និងសេវាកម្ម
ហើយយ៉ាងហោចណាស់ក៏មាន ៤៥% នៃអ្នកចូលរួម ដែលនិងចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ៨៨ % នឹងទទួលបានកម្មវិធីគាំទ្ររបស់រដ្ឋ ដូចជាកម្មវិធីប័ណ្ណជំនាញ និង ប.ស.ស។

ឯកឧត្តម ម៉ាត់ សារី លើកឡើងថា ការរៀបចំវេទិកាកិច្ចសហការរួមគ្នានេះ មានគោលបំណងចម្បងសំខាន់ៗ÷
១. ដើម្បីលើកកម្ពស់ការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ
២. លើកកម្ពស់ឱកាសការងារ និងផ្សព្វផ្សាយសេវាកម្មសាធារណៈ
៣. គាំទ្រការផ្សព្វផ្សាយផលិតផលសហគ្រាសមីក្រូធុនតូចនិងមធ្យម និងការបង្កើនទីផ្សារ តាមរយៈការចូលរួមបង្ហាញពីផលិតផល និងសេវាកម្មរបស់សហគ្រាស

លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា បានលើកឡើងថាការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់បងប្អូនអ្នកលក់ដូរខ្នាតតូចនិងមធ្យមក្នុងការលើកកម្ពស់ និងគាំទ្រពីរដ្ឋាភិបាល ដូចជាកម្មវិធីប័ណ្ណជំនាញ ការទទួលបានការគាំទ្រ ប.ស.ស ព្រមទាំងសម្ថភាពជំនាញដែលជំរុញឱ្យបង្កើនការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។

ជាទីបញ្ចប់លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការណ៍ក្នុងភាពជាដៃគូក្នុងការរៀបចំកម្មវិធីនេះឡើងក្រោមការគាំទ្រនិងសម្របសម្រួលដោយកម្មវិធីមុខរបរ និងការងារឬសមរម្យសម្រាប់យុវជនកម្ពុជា ដំណាក់កាលទី៣ របស់អង្គការអន្តរជាតិខាងការងារ (ILO) និងស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធន៍ដើម្បីធ្វើឱ្យសហគមន៍ និងសង្គមជាតិទាំងមូលបានរីកចម្រើន។អតហថបទសោមពិសី.ពិនិតហយដោយអ៊ុមញឹប

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV