Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់នូវការណែនាំចំនួន ៧ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ និងខិតខំរួម គ្នាអនុវត្តការងារ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់នូវការណែនាំចំនួន ៧ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ និងខិតខំរួម គ្នាអនុវត្តការងារ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យ

(កំពង់ធំ)៖  ឯកឧត្តម ម៉ាន សុគី្រ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំចំនួន ៧ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នាអនុវត្តការងារ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យ។

ឯកឧត្តមលើកឡើងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ប្រចាំ ឆាំ្ន២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីរ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក លោកស្រី ថ្នាក់ដឹកនាំ និងអង្គភាពជុំវិញខេត្តកំពង់ធំ អង្គការដៃគូ ព្រមទាំងមន្ត្រីកសិកម្មឃុំ សង្តាត់ ជាច្រើនអ្នកផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ម៉ាន សុគី្រ បានលើកឡើងថា ផ្អែកលើរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពង់ធំ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីលទ្ធផលការងារក្នុងឆ្នាំ២០២៥ ដោយចូលរួមចំណែកក្នុងការ អភិវឌ្ឍវិស័យកសិកម្មឱ្យក្លាយទៅជាកម្លាំងចលករដ៏រឹងមាំ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រជាកសិករក្នុងខេត្តកំពង់ធំ ។

ឯកឧត្តម បានបន្តថា ក្រោមការដឹកនាំដោយភាពប៉ិនប្រសប់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាបន្តសម្រេចបាននូវសម្មិទ្ធផលដ៏ធំធេងជាច្រើន និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈ ដោយរក្សាបាន យ៉ាងគត់បត់ នូវស្ថិរភាពយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព ព្រមទាំងធានាបានយ៉ាងរឹង មាំនូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។

ដោយផ្អែកលើគោលដៅ ជាយុទ្ធសាស្ត្រ និងទិសដៅការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងដើម្បីថែរក្សាបានស្ថិរភាពផលិតកម្មកសិកម្ម ការផ្តល់សេវាក្នុងវិស័យកសិកម្ម ឱ្យកាន់តែរឹងមាំប្រកប ដោយចីរភាព និងបរិយាបន្ន ក្នុងឆ្នាំ២០២៦ នេះ ឯកឧត្តមក៏បានផ្ដល់នូវការណែនាំលើកិច្ចការសំខាន់មួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃបន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នាអនុវត្តឱ្យសម្រេចបានលទ្ធផលល្អបន្តទៀត ដោយមានកិច្ចសហការល្អិតល្មួត ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អង្គភាពជុំវិញខេត្ត និងតាមបណ្តាក្រុង ស្រុក ក្នុងខេត្ត រួមមាន ៖ ១. ត្រូវបន្តដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២៥ កន្លងមក និងអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវទិសដៅបន្តឆ្នាំ២០២៦, ២. ប្រមូលផ្តុំនូវយោបល់ អនុសាសន៍ បញ្ហាប្រឈម និងសំណូមពរនានាពីគ្រប់មជ្ឈដ្ឋាន ឱ្យបានគ្រប់ ជ្រុងជ្រោយ ដើម្បីតាមដាន និងដោះស្រាយឱ្យបានទាន់ពេលវេលា ករណីមិនអាចដោះស្រាយបាន ត្រូវស្នើសុំការណែនាំបន្ថែមពីរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជៀសវាងទុកបញ្ហាចោល, ៣. បង្កើនកិច្ចសហការជាមួយ មន្ទីរ អង្គភាព អង្គការដៃគូរពាក់ព័ន្ធបន្ថែម និងពិនិត្យដោះស្រាយ សម្រួលរាល់បញ្ហាប្រឈម ផ្សេងៗដែលបានជួបប្រទះនាពេលកន្លងមក, ៤. បន្តពង្រឹងការគ្រប់គ្រងធនធានជលផល និងការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយ និរន្តភាព ដោយសហការយ៉ាងជិតស្និទ្ធជាស្ថាប័នអយ្យការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងឡាយក្នុងការទប់ និងបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន, ៥. ត្រូវខិតខំស្រាវជ្រាវ និងបង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវរាល់ សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធវិស័យកសិកម្ម ហើយត្រូវធ្វើការឆ្លើយតបឱ្យ
បានទាន់ពេលវេលា, ៦. ត្រូវចូលរួមការអនុវត្តគោលនយោបាយកែទ្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ មួយដ៏មានសារៈសំខាន់ ដើម្បីធានាការផ្ដល់រដ្ឋបាលក្នុងវិស័យកសិកម្មជូនប្រជាពលរដ្ឋ និងធុរជន បានឆាប់ និងទាន់ពេលវេលា ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន, ៧. ត្រូវប្រើប្រាស់ប្រាក់រង្វាន់លើកទឹកចិ ដែលបានពីការផ្តល់សេវាក្នុងវិស័យកសិកម្មឱ្យចំទិសដៅ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV