Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា ដឹកនាំសហការីដង្ហែរអង្គផ្កាប្រាក់សាមគ្គី ទៅកាន់វត្តបុទុមសាគរ ហៅវត្តស្រែវាលខាងកើត នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយា ដឹកនាំសហការីដង្ហែរអង្គផ្កាប្រាក់សាមគ្គី ទៅកាន់វត្តបុទុមសាគរ ហៅវត្តស្រែវាលខាងកើត នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយា បានដឹកនាំសហការី នៃក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ព្រមទាំងក្រុមគ្រួសារកងទ័ព រួមជាមួយអាជ្ញាធរដែនដី ភូមិ ឃុំ  និងប្រជាពលរដ្ឋ បានដង្ហែអង្គផ្កាប្រាក់សាមគ្គី ដើម្បីចូលរួមចំណែកក្នុងការកសាងកុដិមួយខ្នង នៅវត្តបុទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ព្រះភិក្ខុខន្តិបាឡោ ម៉ន សោម ព្រះគ្រូចៅអធិការវត្តស្រែវាលខាងកើត បានមានសង្ឃដីកាថា៖ កុដិមួយខ្នង ដែលមានទំហំ ៩៦ម៉ែត្រការ៉េ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ក្រោមការជួយឧបត្ថម្ភគាំទ្រ ទាំងការចាក់ដីបំពេញទីធ្លា ឥដ្ឋចំនួន ៥,០០០ដុំ ស៊ីម៉ង់ចំនួន ៥តោន និងថវិកាមួយចំនួន ពីឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត និងសហការី ទើបបានចេញជារូបរាងដូចសព្វថ្ងៃនេះ ។ ហើយបច្ចុប្បន្ន ត្រូវនៅខ្វះក្បឿងដើម្បីប្រក់ដំបូល ទើបគណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទបានផ្ដួចផ្ដើមដង្ហែអង្គផ្ការប្រាក់សាមគ្គី ដើម្បីបានបច្ច័យក្នុងការសាងសង់កុដិសម្រាប់ព្រះសង្ឃគង់អាស្រ័យនៅក្នុងទីអារ៉ាមនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា៖ ដោយឃើញពីការលំបាក អំពីទីកន្លែងសម្រាប់ព្រះសង្ឃក្នុងការគង់ស្នាក់នៅមិនមានកន្លែងសមរម្យ មានតែកុដិឈើ ហើយបាក់បែកចាស់ទ្រុឌទ្រោម ទើបថ្នាក់ដឹកនាំក្រុមការងារ ក្រោមការផ្ដួចផ្ដើមរបស់ព្រះភិក្ខុខន្តិបាឡោ ម៉ន សោម ព្រះគ្រូចៅអធិការវត្ត រួមជាមួយក្រុមប្រឹក្សាឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានសម្រេចកសាងកុដិមួយខ្នងនេះឡើង ដើម្បីបានព្រះសង្ឃគង់ស្នាក់នៅបានសមរម្យ ។ ហើយថ្ងៃនេះ ក្រុមការងារក៍បានដង្ហែអង្គផ្កាប្រាក់សាមគ្គី ដើម្បីនាំយកបច្ច័យមួយចំនួនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការសាងសង់បង្ហើយនូវកុដិមួយខ្នងនេះ និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាបច្ច័យបួនមួយចំនួនទៀត យកមកប្រគេនព្រះសង្ឃសម្រាប់ចង្ហាន់ប្រចាំថ្ងៃផងដែរ ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយអនុវត្តបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលក្រុមទាហានឈ្លានពានសៀម បានរំលោភបំពានរាយលួសបន្លា ដាក់ទូកុងតឺន័រ ឈ្លានពានលើដៃនអធិបតេយ្យភាពទឹកដីកម្ពុជា ។ ហើយថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសន្តិភាព ក្រោមអធិបតីភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងបានធ្វើបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានធំៗ មានដូចជាសារព័ត៌មាន រ៉យទ័រ, ហ្វកញូ នៅសហរដ្ឋអាមេរិក ដើម្បីបង្ហាញភស្តុតាងដី ពីការឈ្លានពានទឹកដីកម្ពុជា ពីសំណាក់ទាហានថៃ ជូនពិភពលោកបានជ្រួតជ្រាបផងដែរ។ ហើយជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជឿជាក់លើការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្តលើសមរភូមិ យោធា នយោបាយ ការទូត ដើម្បីការពារបូរណភាពទឹកដីរបស់យើង មិនឲ្យមានការបាត់បង់ដោយការឈ្លានពាន និងមានសន្តិភាពយូរអង្វែងនៅកម្ពុជា ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV