Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាលជាមួយថ្នាក់មូលដ្ឋាន និងសហគមន៍ ដើម្បីពង្រឹងកិច្ចសហការអភិវឌ្ឍមូលដ្ឋាន នៅឃុំផាន់ញើម

លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាលជាមួយថ្នាក់មូលដ្ឋាន និងសហគមន៍ ដើម្បីពង្រឹងកិច្ចសហការអភិវឌ្ឍមូលដ្ឋាន នៅឃុំផាន់ញើម

(កំពង់ធំ)៖ លោក គង់ សំអាត អភិបាលនៃគណៈអភិបាល ស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីភាពក្នុងពិធី សំណេះសំណាល ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងសហគមន៍នានា នៅក្នុងឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីពង្រឹងការសហការនៅមូលដ្ឋាន និងស្តាប់ពីស្ថានភាពជាក់ស្តែង សំណូមពរ និងបញ្ហាប្រឈមនានា សម្រាប់ដោះស្រាយបន្តឱ្យមានប្រសិទ្ធភាព នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ពិធីនេះមានការចូលរួមពី ក្រុមប្រឹក្សាឃុំ លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល មន្រ្តីកសិកម្មឃុំ ព្រមទាំងតំណាងពី សហគមន៍កសិកម្ម, សហគមន៍ព្រៃឈើ និងសហគមន៍ស្រះជម្រកត្រី ដែលជាគ្រឹះសំខាន់ក្នុងការជំរុញកសិកម្ម អភិរក្សធនធានធម្មជាតិ និងរក្សាទុកប្រព័ន្ធអេកូឡូស៊ីនៅមូលដ្ឋាន។

ក្នុងឱកាសនោះលោកអភិបាលស្រុកប្រាសាទបល្ល័ង្ក បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងសហគមន៍ទាំងអស់ បន្តរួមគ្នាជាធ្លុងមួយ ក្នុងការអនុវត្តភារកិច្ចសហការទប់ស្កាត់បញ្ហាប្រឈម និងពង្រឹងការគ្រប់គ្រងសហគមន៍ឱ្យមានរបៀបរៀបរយ ស្របតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព។

លោក គង់ សំអាត បានបន្តទៀតថាកិច្ចសំណេះសំណាលនេះត្រូវបានចាត់ទុកថា ជាវេទិកាសំខាន់មួយសម្រាប់៖ ស្តាប់មតិ និងសំណូមពរ ពីថ្នាក់មូលដ្ឋាន និងសហគមន៍  ពិនិត្យបញ្ហាប្រឈមជាក់ស្តែង ក្នុងការគ្រប់គ្រងកសិកម្ម ព្រៃឈើ និងធនធានជលផល ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ តាមមូលដ្ឋាន ដាក់ចេញទិសដៅសហការបន្ត ដើម្បីឲ្យការអភិវឌ្ឍនៅឃុំផាន់ញើម កាន់តែឆាប់រហ័ស និងទទួលបានផលជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។

ជាចុងក្រោយលោក គង់ សំអាត អភិបាលនៃគណៈអភិបាល ស្រុកប្រាសាទបល្ល័ង្ក បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការចូលរួមសកម្ម ដើម្បីរួមចំណែកកសាងមូលដ្ឋានឱ្យកាន់តែរីកចម្រើន និងមានភាពរឹងមាំទៅថ្ងៃអនាគត។ បង្កើនការទំនាក់ទំនងឱ្យបានល្អរវាងអាជ្ញាធរមូលដ្ឋាន និងសហគមន៍ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗដែលកើតនៅក្នុងមូលដ្ឋាន។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV