Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឃីម សុខឃាង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ

លោក ឃីម សុខឃាង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ

(កំពង់ធំ)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាបញ្ហាប្រឈម និងដាក់ចេញទិសដៅអនុវត្តបន្តក្នុងការគ្រប់គ្រងមូលដ្ឋានឱ្យមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំនេះលោកអភិបាលស្រុក បានលើកឡើងឱ្យអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តពង្រឹងការសហការជិតស្និទ្ធ ជាពិសេសលើការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ក៏ដូចជាការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានគុណភាព។

ជាមួយគ្នានេះ លោក ឃីម សុខឃាង ក៏បានជំរុញឱ្យគ្រប់កម្លាំង និងមន្ត្រីពាក់ព័ន្ធ បន្តអនុវត្តភារកិច្ចដោយមានវិន័យ ស្មារតីទទួលខុសត្រូវ និងម្ចាស់ការ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទសំបូរឱ្យកាន់តែប្រសើរឡើង។

ជាចុងក្រោយលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន លោកនាយកសាលាលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ចូលរួមសំអាតនៅបរិស្ថានឱ្យបានស្អាតតាមដងផ្លូវ និងនៅទីផ្សារធារណៈ ព្រោះស្រុកប្រាសាទសំបូរ ជាតំបន់រមណីយដ្ឋាន ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាគ្រប់ពេលវេលា។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV