Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី និងរដ្ឋបាលឃុំតាំងក្រសាំង បាននាំយកសម្ភារៈ រទេះរុញ និងថវិកា ចុះសួរសុខទុក្ខ លោកអ៊ុំ សែន ឡូត នៅភូមិ ៧មករា ឃុំតាំងក្រសាំង

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី និងរដ្ឋបាលឃុំតាំងក្រសាំង បាននាំយកសម្ភារៈ រទេះរុញ និងថវិកា ចុះសួរសុខទុក្ខ លោកអ៊ុំ សែន ឡូត នៅភូមិ ៧មករា ឃុំតាំងក្រសាំង  

(កំពង់ធំ)÷ លោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានអនុស្សាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក និងរដ្ឋបាលឃុំតាំងក្រសាំង បាននាំយកសម្ភារៈ រទេះរុញ០១គ្រឿង និងថវិកា ចុះសួរសុខទុក្ខ លោកអ៊ុំ សែន ឡូត នៅភូមិ ៧មករា ឃុំតាំងក្រសាំង  ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៦។

នៅក្នុងកម្មវិធីចុះសួរសុខទុក្ខនេះផងដែរលោក វណ្ណៈ សោភានិត ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សម្ដេច និងឯកឧត្តមតែងតែគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយធម្មជាតិ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះនោះឡើយ។ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។

លោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានអនុស្សាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នេះរដូវក្តៅ មុនទៅណាមកណាត្រូវតែបិទកងតាក់ភ្លើង ភ្លើងចង្ក្រាន ធូប ទៀនឱ្យបានត្រឹមត្រូវ ចៀសវាងកុំឱ្យមានការគ្រោះថ្នាក់កើតឡើងដោយយថាហេតុ។

សូមបញ្ជាក់ផងដែរថា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី និងរដ្ឋបាលឃុំតាំងក្រសាំង បាននាំយកសម្ភារៈ និងថវិកា ចុះសួរសុខទុក្ខ លោកអ៊ុំ សែន ឡូត នៅភូមិ ៧មករា ឃុំតាំងក្រសាំង   ក្នុងនោះដែរ  បានឧបត្ថម្ភសម្ភារៈរួមមាន÷ រទេះរុញ០១គ្រឿង  និងគ្រឿងឧបភោគ បរិភោគ អង្ករ៥០គីឡូ មី០២កេស ទឹកត្រី ០២យួរ ទឹកសុីអុីវ០២យួរ ទឹកសុទ្ធ០២កេស  និងថវិកា ២០០,០០០រៀល ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV