Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោងលើកទឹកចិត្ត ដល់សហការីក្រោមឱវាទត្រូវអនុវត្តតួនាទី/ភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

អភិបាលស្រុកស្ទោងលើកទឹកចិត្ត ដល់សហការីក្រោមឱវាទត្រូវអនុវត្តតួនាទី/ភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

(កំពង់ធំ)÷ អភិបាលស្រុកស្ទោងលើកទឹកចិត្ត ដល់សហការីក្រោមឱវាទត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសន្តិសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកបានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកបានបញ្ជាក់បន្ថែមថា គ្រប់អាជ្ញាធរឃុំ ជាពិសេសនៅតាមដងផ្លូវជាតិលេខ៦ ត្រូវធ្វើអនាម័យតាមដងផ្លូវឱ្យបានទៀងទាត់ជាប្រចាំ ថែរក្សាការពារសូឡាដែលឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដាក់បំពាក់ជូន ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត ដែលជាចំណែកមួយនៃការលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពតាមដងផ្លូវជាតិលេខ៦ ការទាក់ទាញភ្ញៀវទេសចរណ៍ ហើយត្រូវមើលថែទាំ ការពារឱ្យបានហ្មត់ចត់បំផុត។

លោកបានសង្កត់ធ្ងន់ថា ស្គេមអនឡាញ ក្មេងទំនើង ចោរកម្ម និងបទល្មើសនានានៅក្នុងមូលដ្ឋានគឺជាគោលដៅអាទិភាពបំផុតដែលរដ្ឋបាលស្រុកស្ទោង ត្រូវរួមសហការគ្នា គ្រប់ភាគីពាក់ព័ន្ធ កងកម្លាំងទាំងបី ប្រើគ្រប់មធ្យោបាយដើម្បីបង្ក្រាបឱ្យខានតែបានដាច់ខាត ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន និងអនុវត្តតាមគោលនយោបាយដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាយព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ លោកបានណែនាំដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង ត្រូវបន្តអប់រំ ណែនាំដល់ពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានដូចភ្លៀងរលឹម ដើម្បីបន្តយល់ដឹងពីច្បាប់ចរាចរណ៍ អនុវត្តឱ្យបានទាំងអស់គ្នា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ផ្ទាល់ខ្លួន និងសាធារណៈនៅលើដងផ្លូវ ឱ្យមានសុវត្ថិភាពខ្ពស់បំផុត។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានក្រើនរំលឹកថែមទៀតដល់អាជ្ញាធរឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវរួបរួមសហការឱ្យស៊ីសង្វាក់គ្នាក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានជាពិសេសការយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពលរដ្ឋ និងគ្រួសារជនភៀសសឹក ដែលបានកំពុងបន្តស្នាក់នៅក្នុងមូលដ្ឋានខ្លួនឱ្យបានល្អប្រសើរបំផុតប្រកបដោយទំនួលខុសត្រូវខ្ពស់។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV