Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ ឃុំ ពពក ស្រុកស្ទោង

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រ និងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ ឃុំ ពពក ស្រុកស្ទោង

(កំពង់ធំ) នៅថ្ងៃព្រហស្បតិ៍ ១០រោចខែមាឃ ឆ្នំាម្សាញ់ ត្រូវនិងថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៦
មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយនាយកដ្ឋានស្រ្តីនិងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត
អជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រ
ពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពី យេនឌ័រនិងសុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែក
ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងសហគមន៍ នៅវត្តអម្ពរវណ្ណរង្សី ហៅវត្តពពក ឃុំពពក ស្រុក ស្ទោង ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ និងដោយមានការចូលរួមពីលោកស្រីអភិបាលរងស្រុកស្ទោង លោកស្រីមកពីក្រសួងកិច្ចការនារី លោកតំណាងអង្គការហ្រ្វេតហូឡូ លោកលោស្រីតំណាងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មន្រ្តីមន្ទីរកិច្ចការនារីខេត្ត មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកស្ទោង លោកជំទប់ទី១ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋសរុប២៣៤នាក់ ស្រី១៥១នាក់។
វេទិកាអប់រំផ្សព្វផ្សាយនេះក្នុងគោលបំណង
ផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់ពីយេនឌ័រ និងសុខភាពភ្នែក ការទទួលបានការពិនិត្យភ្នែក នៅនឹងកន្លែងនៅក្នុងសហគមន៍ ព្រមទាំងបានធ្វើការបញ្ជូ នទៅទទួលការព្យាបាលភ្នែក ដូចជាការបកបាយភ្នែក ការបកកន្ទុយថ្លែនភ្នែក និងជំងឺភ្នែកផ្សេងៗទៀតដោយឥតគិតថ្លៃ។ក្នុងឱកាសនេះដែរលោកស្រីស៊ូ ផារិន អនុប្រធានមន្ទីរបានលើកឡើងពីផ្នត់គំនិតយេនឌ័រ  និងតួនាទីបុរស និង ស្រ្តី នៅក្នុងសង្គមបច្ចុប្បន្ន ក៍មានស្រី្ត មានតួនាទីនៅក្នុងជួររដ្ឋាភិបាលដែរ តំាងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ លោកស្រីបន្តទៀតថា ការពិនិត្យភ្នែកមានសារះសំខាន់ណាស់ ដើម្បីអោយយើងដឹងពីបញ្ហាជំងឺបាយភ្នែក ជំងឺកន្ទុយថ្លែន ជំងឺភែ្នកក្រហម ជំងឺកំហុសកំណុំ ជំងឺទឹកដក់ក្នុងភ្នែក និងជំងឺរលាកផ្សេងទៀត ដែលបង្ករមកពីមេរោគ យើងបានពិនិត្យនិងព្យាបាលអោយទាន់ពេលវេលា យើងត្រូវយកចិត្តទុកដាក់ថែទំាសុខភាពភ្នែក បើមានបញ្ហាត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញថែទំាភ្នែក។វេទិកាថ្ងៃនេះល្អណាស់ ដែលមានសកម្មភាពពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅនិងសហគមន៍ រាជរដ្ឋាភិបាល ខិតខំយកចិត្តទុកដាក់គិតគូដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាការលំបាកផ្សេងៗ  ។ក្នុងនោះផងដែរលោកស្រីអនុប្រធានមន្ទីរ ក៏បានបញ្រ្ជាបពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះយកចិត្តទុកដាក់ក្នុងការថែទាំសុខម្តាយនិងទារកបញ្ហាស្លាប់កើតនិងកើតស្លាប់មានការកើនក្នុងឆ្នាំ២០២៥ដូច្នេះកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់លោកស្រីអនុប្រធានមន្ទីរក៏បានជំរុញឲ្យស្រ្តីដែលមានផ្ទៃពោះទាំងអស់ទៅពិនិត្យផ្ទៃពោះតាមការណាត់ជួបរបស់គ្រូពេទ្យនិងលើកទឹកចិត្តឲ្យស្រ្តីគ្រប់រូបថែទាំសុខភាពមានអនាម័យល្អហើយអាណាព្យាបាលដែលមានកូនគ្រប់អាយុ 18ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត,ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរ នៅក្នុងឆ្នាំ២០២៧ខាងមុខនឹងមានការបោះឆ្នោតរើសរើសថ្នាក់ដឹកនាំឃុំសង្កាត់និងបោះឆ្នោតរើសថ្នាក់ដឹកនាំប្រទេសឬតំណាងរាស្ត្រក្នុងឆ្នាំ២០២៨។ លោកស្រី ក៏បានផ្តាំផ្ញើឲ្យអាណាព្យាបាលយកកូនស្រីដែលមានអាយុចាប់ពី៩ឆ្នាំឡើងទៅទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូង នឹងស្រ្តីដែលមានអាយុចាប់ពី៤០ឆ្នាំឡើង សូមទៅពិនិត្យសុខភាពពាក់ព័ន្ធនឹងជំងឺមហារីកមាត់ស្បូងនៅមន្ទីរពេទ្យ ហ្លួង ម៉ែ ដោយមិនគិតថ្លៃ។អត្ថបទមន្ទីរកិច្ចការនារី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV