Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកងកម្លាំង នាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់មន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកងកម្លាំង នាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់មន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

(កំពង់ធំ)÷ ដោយមានការយកចិត្តទុកពីឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចាត់លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិ បល្ល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោកអនុសេនីយ៍ឯក អ៉ី សុធារ៉ា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបំពេញ បេសកកម្ម ។

ថ្លែងក្នុងពិធីនោះ លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនចំពោះលោក អ៉ី សុធារ៉ា និងក្រុមគ្រួសារ ជារៀងដ៏រាប ថ្នាក់ដឹកនាំតែងតែគិតគូរអំពីសុខទុក្ខ សុខុមាលភាព ការអនុវត្តតួនាទី/ភារកិច្ច របស់បងប្អូនកងកម្លាំងយើងទូទាំងខេត្ត ។

លោកវរសេនីយ៍ឯកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានថ្លែងចូលរួមរំលែកនូវការលំបាក និងចូលរួមសោកស្ដាយចំពោះហេតុការណ៍ដែលកើតមានឡើង លើរូបលោក អ៉ី សុធារ៉ា នាពេលកន្លងមក និងជូនពរសូមឱ្យលោកឆាប់ជាសះស្បើយ ពីជំងឺ ដើម្បីបន្តចូលរួមបំពេញបេសកកម្ម តួនាទី/ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន សំដៅថែរក្សាបាន អាយុជីវិត មនុស្ស សត្វ ទ្រព្យសម្បត្តិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានកម្រិតទាប ។

លោកវរសេនីយ៍ឯកបានផ្ដាំផ្ញើ ដល់អ្នកជំងឺ សូមថែទាំសុខភាពតាមរយៈការរស់នៅស្អាត បរិភោគស្អាត មានអនាម័យ ពិសារឱសថតាមការណែនាំរបស់លោកគ្រូ សម្រាកគ្រប់គ្រាន់តាមដានត្រួតពិនិត្យសុខភាពជាប្រចាំ ព្រមទាំងហាត់ប្រាណពង្រឹងកាយសម្បទា ផងដែរ ។

លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រគល់ទឹកបរិសុទ្ធ ភេសជ្ជៈប៉ូវកំម្លាំង និងថវិកាចំនួន១,២០០,០០០រៀល ដែលជាការឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនលោក អ៉ី សុធារ៉ា ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ។

លោក អ៉ី សុធារ៉ា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានចាត់តំណាង ចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួន ដល់ក្រុមគ្រួសារលោកនាឱកាសនេះ និងគោរពជូនពរ ជូនចំពោះថ្នាក់ដឹកនាំ អស់លោក លោកស្រី សូមជួបប្រទះតែពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV