Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះសង្ឃ ក្រុមសមាជិកព្រឹទ្ធសភា ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើនអង្គ/អ្នករៀបចំ ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងពិធីរាប់បាត្រព្រះសង្ឃចំនួន១២៣អង្គ

ព្រះសង្ឃ ក្រុមសមាជិកព្រឹទ្ធសភា ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើនអង្គ/អ្នករៀបចំ ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងពិធីរាប់បាត្រព្រះសង្ឃចំនួន១២៣ អង្គ

(កំពង់ធំ)៖ព្រះសង្ឃ ក្រុមសមាជិកព្រឹទ្ធសភា មានលោកជំទាវ មាន សំអាន លោកជំទាវ ឃួន ឃុនឌី លោកជំទាវ ចឹក ហេង ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើនអង្គ/អ្នក បាននិមន្ត និងចូលរួមជួបជុំគ្នាក្នុងបរិវេណប្រាសាទអង្គរតូចទិសខាងកើត រៀបចំ ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងពិធីរាប់បាត្រព្រះសង្ឃចំនួន១២៣ អង្គ ថ្ងៃថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៦ ។

ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជា វិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។

ការប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន សុខសន្តិភាពគឺមានគោលបំណង សុំឱ្យព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាព ទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ពីព្រោះ យើងដឹងហើយថា ព្រះរាជាណាចក្រកម្ពុជារបស់យើង ជាពិសេសប្រជាជនទាំងក្នុង និងក្រៅប្រទេស ទាំងថ្នាក់ដឹកនាំទាំងអស់ គឺយើងចង់បាននូវសន្តិភាព។ សន្តិភាពនេះ នាំឱ្យយើងទាំងអស់គ្នាទទួលបាននូវសេចក្តីសុខ មានការរីកចម្រើន និងមានការអភិវឌ្ឍន៍។

ការប្រារព្ធពិធីបួងសួងនេះ គឺបានបង្ហាញនូវឆន្ទៈ សាមគ្គីភាព រវាងប្រជាជននិងប្រជាជន សាមគ្គីភាពរវាងប្រជាជន និងរាជរដ្ឋាភិបាល សាមគ្គីភាពរវាងប្រជាជន រាជរដ្ឋាភិបាល និងវីរកងទ័ពរបស់យើង។ការប្រារព្ធពិធីនេះ គឺជាការបង្ហាញនូវឆន្ទៈតែមួយ គោលបំណងតែមួយ បានសេចក្តីថា ប្រជាជនទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅក្រៅប្រទេស គឺនៅភ្ជាប់ជាមួយនឹង កងកម្លាំងប្រដាប់អាវុធជួរមុខជានិច្ច និងរួមសុខរួមទុក្ខ ជាមួយគ្នាជានិច្ច។

ព្រះចៅអធិការវត្តអង្គរតូចខាងត្បូងបានចម្រើនពរ ដល់ញាតិញោមពុទ្ធបរិស័ទសូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ប្រកាន់ភ្ជាប់នូវមេត្តាធម៌ មានសេចក្តីអាណិតអាសូរ មានសេចក្តីសង្គ្រោះគ្នាទៅវិញទៅមក មានសេចក្តីជួយគ្នាទៅវិញទៅមក។ សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តារួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាមួយនឹងរាជរដ្ឋាភិបាល ជាមួយនឹងវីរកងទ័ពដើម្បីធ្វើឱ្យប្រទេសជាតិរបស់យើង ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍតទៅមុខទៀត។

គួរបញ្ជាក់ថា ក្នុងស្ថានការណ៍ដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិ និងភាពតានតឹង យើងទាំងអស់គ្នា ត្រូវឈរនៅលើមូលដ្ឋាននៃសាមគ្គីភាព សេចក្តីយល់ចិត្តគ្នា និងការទទួលខុសត្រូវរួម។ ជាពិសេសយុវជន គឺជាកម្លាំងស្នូលនៃសង្គម និងជាកម្លាំងសង្ឃឹមរបស់ជាតិ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV