Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ចុះពិនិត្យសកម្មភាពការជួសជុលផ្លូវប្រវែង ១៣ គីឡូម៉ែត្រ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ

លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ចុះពិនិត្យសកម្មភាពការជួសជុលផ្លូវប្រវែង ១៣ គីឡូម៉ែត្រ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ

(កំពង់ធំ)៖ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍និងក្រុមការងារបានចុះពិនិត្យសកម្មភាពក្រុមគ្រឿងចក្ររបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ប្រចាំខេត្តកំពង់ធំបានជួសជុលផ្លូវលំប្រវែង ១៣ គីឡូម៉ែត្រ នៅភូមិចតុលោក ១០ គីឡូម៉ែត្រ និងភូមិស្វាយ ៣ គីឡូម៉ែត្រ ឋិតនៅក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំថ្ងៃទី ២៨ ខែ មករាឆ្នាំ ២០២៦។

លោកបញ្ជាក់ថាក្រោមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋ មន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលខេត្តកំពង់ធំ ក្រុមគ្រឿងចក្ររបស់សម្តេចធិបតីប្រចាំខេត្តកំពង់ធំ ដែលរៀបចំដោយឯកឧត្តម វង្សី វិស្សុត ឧបនាយក រដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានមកធ្វើការជួសជុលផ្លូវលំក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរនិងដឹកជញ្ជូនកសិផលផងដែរ ។

លោកបន្តទៀតថានេះជាភ័ព្វព្រេងសំណាងមួយដែលសម្ដេចក៏ដូចជាថ្នាក់ដឹកនាំខេត្តតែងតែបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដើម្បីសម្រួលការធ្វើដំណើរនិងដឹកកសិផលរបស់បងប្អូនបានប្រសើរជាងមុនពីព្រោះថាតំបន់នេះបានរងផលប៉ះពាល់នៅរដូវវស្សាកន្លងមក។

ជាមួយគ្នានេះ ឃន ចាន់ថៃ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាផ្លូវទាំងអស់គ្នាដើម្បីប្រើប្រាស់បានយូរអង្វែង។អត្ថបទរដ្ឋបាលស្រុកបារាយណ៍- ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV